adverise with khmeread 99d9abea 9ba1 4250 a2ff 6def03d5a714

បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​៩​នាក់ ដកហូត​ថ្នាំញៀន​៣​កញ្ចប់ និង​ម៉ូតូ​៥​គ្រឿង​

    ភ្នំពេញ ៖ ជនសង្ស័យ​៩​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បង្ក្រាប និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​និង​ម៉ូតូ​៥​គ្រឿង នៅវេលា​ម៉ោង១២ ​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។​

    ប៉ូលិស ណ្ឌ​ជ្រោយចង្វារ បានឱ្យដឹងថា ខណៈ​កម្លាំង​ប៉ូលិស​ខណ្ឌ​បាន​សហការ​បន្ត​ដាក់ គោលដៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ទាំងមូល​ដើម្បី​យាមល្បាត​ក៏​ប្រទះឃើញ យុវជន​ទាំង​៩​នាក់​ជិះ ម៉ូតូ​៥​គ្រឿង ដោយ​គួរ​សង្ស័យ​ទើប​ឃាត់​ដើម្បី​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់ បាន​រកឃើញ​ថ្នាំញៀន​ជា​ប្រភេទ ម៉ា​ទឹកកក​ចំនួន​៣ កញ្ចប់ ដែល​ជន​ទាំងនេះ​បាន​លាក់ទុក នូវ​នឹង​ខ្លួន​បម្រុង យកទៅ​ប្រើប្រាស់ ​និង​បានធ្វើ​ការដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​ឃាត់ខ្លួន​សួរ​នាំ​ជា​បន្តបន្ទាប់ ជន​ត្រូវ​សង្ស័យ​ទាំង​៩​នាក់ បាន​ឆ្លើយ​សារភាព​ប្រា​ប់សម​ត្ថ​កិច្ច​ថា ពួកគេ​បាន​ទិញ​គ្រឿងញៀន​នេះ ដើម្បី​យកទៅ​ជក់​រួម​ជាមួយគ្នា​។​

    ប៉ូលិស​បន្តទៀតថា ជន​ត្រូវ​សង្ស័យ ​៖ ​ទី១-ឈ្មោះ មោះ អ៊ុន សុធា​រ័ត្ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខ​របរ​បើករ​ថយន្ដ​ដឹក​ឥដ្ឋ, ទី​២-​ឈ្មោះ យ៉ុ​ន សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កម្មក​រឡ​ឥដ្ឋ, ទី​៣-​ឈ្មោះ សុខ ខា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់, ទី​៤-​ឈ្មោះ គង់ វិចា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់, ទី​៥ -​ឈ្មោះ យឹម វុទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ​ជាង ដេរ​ពូក, ទី​៦-​ឈ្មោះ ពៅ ដា​រូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខរបរ​ជាង​តោន, ទី​៧-​ឈ្មោះ កែវ រ៉ា ភេទ​ប្រុស អាយុ​១៤ឆ្នាំ មានមុខរ​បរជា​សិស្ស, ទី​៨-​ឈ្មោះ កែវ រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ, ទី​៩-​ឈ្មោះ អៀង ដាំង​សឺត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ។​

    បច្ចុប្បន្ន ជនសង្ស័យ ទាំង​៩​នាក់​រួមជាមួយ​វត្ថុតាង បាននិងកំពុង​បន្ត​សាកសួរ​នៅ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់