adverise with khmeread Cristiano ronaldo eiza gonzalez

តារា​សម្ដែង​នាង Eiza Gonzalez បដិសេធថា​នាង​មិនបាន​ទាក់ទង CR7

    ​Ronaldo ត្រូវគេ​ផ្សាភ្ជាប់​ទៅនឹង​កញ្ញា​ដ៏​អស្ចារ្យ​ម្នាក់ ចាប់តាំងពី​ចែកផ្លូវ​គ្នា​ជាមួយ​នាង Irina Shayk មក​នោះ​។​

​    ​តារា​សម្ដែង​ម៉ិ​ក​ស៊ិ​កនាង Eliza Gonzalez បានក្លាយ​ជា​រឿង​ចចាមអារ៉ាម​ចុងក្រោយបង្អស់​នៃ​ទំនាក់ទំនង​នាង​ជាមួយនឹង Ronaldo បន្ទាប់ពី​រូបភាព​មួយ​បែកធ្លាយ​ពេញ​អន​ឡាញ​។​

​    ​រូប​ជាច្រើន​សន្លឹក​ព្រិលៗ​មិនសូវ​ច្បាស់​បានបង្ហាញ​ឱ្យឃើញថា​នាង Eiza កំពុង​រីករាយ​ស្ងាត់ៗ​ជាមួយនឹង​ខ្សែប្រយុទ្ធ​របស់ Real Madrid នៅ​កោះ Ibiza បណ្ដាលឱ្យមាន​មន្ទិល​សង្ស័យថា​ពួកគេ​មាន​ទំនាក់ទំនង​នឹង​គ្នា​។​

​    ​យ៉ាងណាមិញ​អ្នកតំណាង​ឱ្យ​នាង​បាន​ច្រានចោល​លើ​របាយការណ៍​នេះ​។​

​    ​ហើយ​ថ្មីៗ​នេះ​នាង​ក៏បាន​ផុស​រូប​មួយ​កាលពី​សប្ដាហ៍​មុន​នៅ​កីឡដ្ឋាន Stade de France ក្នុង​ទីក្រុង​បារី​ស ជា​កន្លែង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ព័រ​ទុយ​ហ្គា​ល និង​បារាំង​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់