adverise with khmeread 1

​ថៃ​ធ្វើ​យុទ្ធនាការ​ដាក់បញ្ចូល​ការ​ម៉ាស្សា​ប្រពៃណី​ចូល​សម្បត្តិ​បេ​តិក​ខណ្ឌ​វប្បធម៌​របស់​អង្គការ​យូណេស្កូ​

​    ​ប្រទេស​ថៃ​ចង់ឱ្យ​ការ​ម៉ាស្សា​ប្រពៃណី​របស់ខ្លួន​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេ​តិក​ខណ្ឌ​របស់​អង្គការ​យូណេស្កូ​។ គម្រោង​នេះ​កំពុង​ត្រូវ​បានរៀបចំ​សម្រាប់​ឱ្យ​ថៃ​បញ្ចុះបញ្ចូល​និង​ធានាថា​ការ​ម៉ាស្សា​បែប​ប្រពៃណី​នេះ​ទទួលបាន​កន្លែង​មួយ​ក្នុង​បញ្ជី​បេ​តិក​ខណ្ឌ​។​

​    ​យោងតាម​អគ្គនាយក​នៃ​នាយកដ្ឋាន​គាំទ្រ​សេវា​សុខាភិបាល​លោក​បណ្ឌិត Boonruang Trairuangworawat ការសន្ទនា​ថ្មីៗ​នេះ​រវាង​នាយកដ្ឋាន​របស់គាត់ នាយកដ្ឋាន​អភិវឌ្ឍ​ឱសថ​បុរាណ​និង​សម័យ ក្រសួង​វប្បធម៌​និង​អង្គការ​យូណេស្កូ​បាន​ព្រមព្រៀងគ្នា​ថា ការ​ម៉ាស្សា​របស់​ថៃ​គួរតែ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​យូណេស្កូ​។​

​    ​ទោះយ៉ាងណា ដំណាក់កាល​ច្បាស់លាស់​មួយ​ចំនូ​ន​ត្រូវតែ​បាន​អនុវត្ត​សិន​មុននឹង​ការដាក់បញ្ចូល​ក្នុង​បញ្ជី​យូណេស្កូ​អាចធ្វើ​ទៅបាន​។

​    ​ប្រសិនបើ​យុទ្ធនាការ​នេះ​ទទួលបាន​ជោគជ័យ នោះ​ការ​ម៉ាស្សា​នេះ​នឹងមាន​ឈ្មោះ​ក្នុង​បញ្ជី​យូណេស្កូ​ជាមួយ​អាណាចក្រ​សុខោទ័យ ទីក្រុង​អាយុ​ធ្យា បណ្តុំ​វត្ថុ​បុរាណ Ban Chiang ជម្រក​ព្រៃ Thung Yai-Huey Kha Khaeng និង​ព្រៃ Khao Yai៕

adverise with khmeread
ប្រភព៖ thaipbs

អ្នកនឹងចូលចិត្ត

មតិយោបល់