adverise with khmeread Pep

Pep Guardiola: ខ្ញុំមិនដឹងថា កីឡាករយល់ពីគំនិតរបស់ខ្ញុំឬយ៉ាងណាទេ

          បន្ទាប់​ពីប្រកួត​ចាញ់​អតីត​ក្រុម​របស់​លោក​ក្នុង​ការ​បង្ហាញមុខ​លើក​ដំបូង​គ្រូបង្វឹក​របស់ក្លឹប​ City លោក Pep Guardiola សារភាព​ថា លោក​មិនដឹង​ថា តើ​កីឡាករ​ក្លឹប​ City ​យល់​ពី​គំនិត​របស់​​លោក​ឬយ៉ាងណានោះទេ “​ខ្ញុំមិន​ដឹងទេ។ ពេលខ្លះវាមិនងាយ​ស្រួល​ទេ”។

          ការប្រកួត​លើក​ដំបូង​របស់​គ្រូបង្វឹក​ថ្មី​រូបនេះ​បាន​បញ្ចប់​ដោយ​បរាជ័យ​១-០ នៅ​ទីលាន​ប្រកួត Allianz Arena ក្រោម​ថ្វីដៃ​របស់ក្រុម​ Bayern Munich ដែល​ជាអតីត​ក្លឹបចាស់របស់លោក។ ប៉ុន្តែ លោក Pep បាន​និយាយថា “​ខ្ញុំ​សប្បាយ​ចិត្ត​ យើងធ្វើ​កិច្ច​ការបានល្អ​ច្រើន​នៅក្នុងការប្រកួត​នេះ”។

          ​បើទោះបីជា​បរាជ័យ​​ក៏​ដោយ ក៏អ្នក​គាំទ្រ​ក្លឹប​ City មាន​អារម្មណ៍​រីករាយ​ដោយ​សារតែ​លោក Pep បានបង្ហាញមហិច្ឆតា​របស់​លោក​នៅក្នុងការប្រកួត​នេះ ។ City គ្រោងនឹងជួបជាមួយ​ក្រុម Man Utd នៅក្នុងទីក្រុង​ប៉េកាំង​ថ្ងៃទី​២៥​ខែកក្កដា៕​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់