adverise with khmeread Wayne rooney

Rooney កំពុងតែរងសម្ពាធនៅ Man Utd ក្រោយ Euro 2016

        ខ្សែប្រយុទ្ធ Wayne Rooney សារភាព​ថា ខ្លួន​កំពុង​ស្ថិតក្រោម​សម្ពាធ​ ក្រោយពីលេងមិនសូវ​បាន​ល្អ​នៅ​​ Euro 2016 ហើយ​ប្រឈម​នឹង​ការ​ប្រកួត​ប្រ​ជែង​​ពីកីឡាករ​វ័យ​ក្មេង​សម្រាប់តំណែង​ខ្សែប្រយុទ្ធ​នៅ​ក្លឹប​ Man Utd។​         

          Rooney ជួបបញ្ហាក្នុងរក្សា​តំណែង​របស់​ខ្លួន បន្ទាប់ពី​ការមក​ដល់​របស់​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic​, Henrikh Mhkitaryan និងវត្តមាន​កីឡាករ​វ័យ​ក្មេង Anthony Martial និង Marcus Rashford​ ។

          គ្រូបង្វឹកថ្មីរបស់ក្លឹប​ Man Utd លោក Mourinho បាន​អះអាងថា លោកនឹង​មិន​ដាក់​ឲ្យ​ Rooney លេង​នៅ​តំណែង​ខ្សែ​បម្រើ​ជ្រៅ ដូចជា​អតីត​គ្រូបង្វឹក​ Louis van Gaal និង​អតីត​គ្រូបង្វឹក​ជម្រើ​ស​ជាតិ​អង់គ្លេស​ Roy Hodgson ទេ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់