adverise with khmeread 3024982400000578 3697308 image m 36 1468928927199

ក្លឹប Stoke ដាក់សំណើ២០លានផោន ដើម្បីផ្ទេរខ្សែប្រយុទ្ធ របស់ក្លឹប West Bromwich

          ខ្សែប្រយុទ្ធ Saido Berahino របស់​ក្លឹប​​ West Bromwich​ បានក្លាយជា​គោល​ដៅផ្ទេរដែល​មាន​ទឹកប្រាក់​២០​លានពីក្លឹប Stoke City។ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ក៏ជា​គោល​ដៅ​របស់​ក្លឹប Crystal Palace ផងដែ បន្ទាប់ពីកីឡាករ​រូបនេះ​បដិសេធ​មិន​ព្រម​ចុះកិច្ច​សន្យា​បន្ត​នៅ​ពហុកីឡាដ្ឋាន Hawthorns។ Saido នៅ សល់​កិច្ច​សន្យា​មួយឆ្នាំ​ទៀត​ ហើយ​ក្លឹប West Brom ក៏កំពុង​បន្ត​ចរចា​ដាក់តម្លៃ​កី ឡាករ​រូបនេះ​រហូត​ដល់​២២​លាន​ផោន។

          គ្រូបង្វឹក​របស់​ក្លឹប​ Stoke លោក Mark Hughes បាន​អះអាង​ថា លោក​មិន​ចង់​មាន​យោបល់​ច្រើន​ទេ​នៅពេល​នេះ​ដោយសារតែ Saido គឺជា​កីឡា​ករ​របស់​ក្លឹប​ផ្សេង ប៉ុន្តែ​យើង​បាន​ដាក់សំណើ​ ហើយ​ពួកគេ​មិន​ទាន់​ទទួល​យក​សំណើ​របស់​យើង​នៅឡើយ​ទេ​ តែយើងនៅ​មាន​សង្ឃឹម​លើ​សំណើ​នេះ”។

          តាមសេចក្តីរាយការណ៍​ថា Saido សប្បាយ​ចិត្ត​នឹងបន្ត​នៅ​ក្លឹប West Brom នឹងបន្ត​ផ្តោត​ការ​យក​ចិត្តនៅ​រដូវ​កាល​ក្រោយ ប្រសិន​បើ​អនាគត​របស់​លោក​មិន​ត្រូវ​បាន​សម្រេច​នៅ​ដំណាច់​ខែកក្ក​ដា​នេះទេ៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់