adverise with khmeread Mourinho 1

រូបថត​មួយ​សន្លឹក​នេះ​បង្ហាញថា Jose Mourinho នៅតែ​ទុក Chelsea ក្នុង​បេះដូង​

    ​ទំនាក់ទំនង​ជាមួយនឹង​តោ​ខៀវ Chelsea របស់ Mourinho ចុងក្រោយ​នេះ​អាច​ចាត់ទុកថា​ជាការ​ខកចិត្ត​មួយ នៅពេល​គាត់​ត្រូវបាន​បណ្ដេញចេញ​កាលពី​ខែធ្នូ ប៉ុន្ដែ​តាមរយៈ​រូបភាព​មួយ​បង្ហាញថា​គ្រូបង្វឹក​របស់​បិសាច​ក្រហម​រូបនេះ​នៅតែមាន​ក្ដី​ស្រឡាញ់​យ៉ាង​ពិសេស​សម្រាប់​ក្លឹប​នៅ​ខាងលិច​ទីក្រុង​ឡុង​ដ៏​មួយ​នេះ​ដដែល​។​

​    ​ពីព្រោះ​តែ​រូប​ខាងលើនេះ ដែល​ថត​ដោយ​ប្រពន្ធ​របស់គាត់ Matilde និង​ផុស​ក្នុង​បណ្ដាញ​សង្គម Twitter វា​បាន​បង្ហាញថា Mourinho បានរៀបចំ​ការិយាល័យ​របស់គាត់​នៅ​ជំរំ​ហ្វឹកហាត់ Carrington របស់​បិសាច​ក្រហម ជាមួយនឹង​រូបភាព​ជោគជ័យ​របស់​គាត់​នៅ Chelsea​។​

​    ​រូប​មួយ​សន្លឹក​ច្បាស់​ជាងគេ​បង្ហាញ​ពី Mourinho នៅ​រាង​ក្មេង​បន្តិច​កំពុង​អបអរ​ជាមួយនឹង​ពាន Premier League នៅ​ពហុ​កី​ឡ Stamford Bridge និង​រូបភាព​ផ្សេងទៀត​ជាមួយនឹង​កូន​របស់គាត់​ពីរ​នាក់​នៅ​ក្លឹប​តោ​ខៀវ​ផងដែរ​។​

​    ​Mourinho បាន​ផុស​រូបនេះ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ខណៈដែល​គាត់​និង​ជម្រើស​បិសាច​ក្រហម​បាន​រៀបចំឡើង​យន្តហោះ​ទៅ​ប្រទេស​ចិន​សម្រាប់​ដំណើរ​ប្រកួត​មុន​បើក​រដូវ​កាល​របស់ Man Utd៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់