adverise with khmeread Ee17824e 6362 4e62 8104 7a69ae9590e1

ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​បញ្ជូន​ចោរលួច​ម៉ូតូ​ទៅ​តុលាការ​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ជំនាញ ការិយាល័យ​កម្រិត​ស្រាល ខេត្ត​ត្បូងឃ្មុំ បាន​សហការ​ជាមួយ​ប៉ូលិស​ជំនាញ ស្រុក​មេមត់ បា​នប​ញ្ចូ​ន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វុ​ធ អ៊ិត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​កំ​ពៃ ឃុំ​រំចេក ស្រុក​មេមត់ ក្នុង​បទល្មើស​ជាក់ស្តែង ករណី​ចោរកម្ម លួច​ម៉ូតូ​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ម្នាក់​ឈ្មោះ វុ​ធ អ៊ិត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​កំ​ពៃ ឃុំ​រំចេក ស្រុក​មេមត់​ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ និង​៤០​នាទី នៅ​ចំណុច​ច​ផ្សារ​មេមត់ ស្ថិតក្នុង​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ 

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ញឿ​ន ណាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ជា​ច ឃុំ​មេមត់ ស្រុក​មេមត់​។​

    វត្ថុតាង​រួមមាន ម៉ូតូ វ៉េវ​ពណ៌​ខ្មៅ ប្រគល់ជូន​ម្ចាស់​វិញ​។ ដោយឡែក​ជនសង្ស័យ​បាន​សំណុំរឿង​ត្រូវបាន​បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

adverise with khmeread

មតិយោបល់