adverise with khmeread 2

ក្មេងស្រី​ជំទង់​អូទ្រីស​ទៅ​ចុះចូល​ជាមួយ ISIS ដូច​ទៅ​ឲ្យ​ពួកវា​យក​ធ្វើជា​ទាសករ​ផ្លូវ​ភេទ​រួច​សម្លាប់ចោល

​តាម​សម្តី​អតីត​អ្នកទោស​ម្នាក់​របស់ ISIS បាន​ឲ្យ​ដឹងថា ក្មេងស្រី​ជំទង់​អូទ្រីស​ម្នាក់ ដែល​ទៅ​ស៊ី​រី​ដើម្បី​ចុះចូល​ជាមួយ​ពួក ISIS កាលពី​ខែមេសា ឆ្នាំ​២០១៤ ត្រូវបាន​ប្រើ​ធ្វើជា​ទាសករ​ផ្លូវភេទ​មុនពេល​ត្រូវ​វាយ​នឹង​ញញួរ​រហូតដល់​ស្លាប់​។

​នាង​មាន​ឈ្មោះថា Samra Kesinovic អាយុ ១៧ ឆ្នាំ​។ នាង​បាន​ចាក​ពី​អូទ្រីស​មក​ចូលរួម​ជាមួយ ISIS នៅស៊ីរីហើយ​ក៏បាន​ក្លាយជា "​ស្រី​តំណាង​ពិសេស​" ​រួមជាមួយ​មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ Sabina Selimovic​។ ទោះយ៉ាងណា ពេលមកដល់​បានតែ ៦ ខែ នាង​ក៏​ចង់​រត់គេចខ្លួន ហើយក៏​ត្រូវពួក ISIS ​សម្លាប់​ខណៈ​ព្យាយាម​ចាក​ចេញពី​ទីក្រុង Raqqa​។

​នាង​បាន​ប៉ុនប៉ង​រត់គេច​ជាច្រើនលើក​ច្រើនសារ ប៉ុន្តែចុងក្រោយ នាង​ក៏ត្រូវ​ពួកវា​ចាប់ខ្លួន​បានមក​វិញ រួច​វាយ​នឹង​ញញួរ​រហូតដល់​ស្លាប់តែម្តង​។

​អ្នកទោស​ជាមួយគ្នា​សញ្ជាតិទុយ​នេ​ស៊ី​បាន​រ៉ាយរ៉ាប់​ថា នាង Samra ត្រូវបាន​គេ​ប្រើ​ធ្វើជា​ទាសករ​ផ្លូវភេទ​សម្រាប់​អ្នក​ប្រយុទ្ធ​ថ្មីថ្មោង​។ នាង Samra និង មិត្តភក្តិ​ជនជាតិ​សែ​ប៊ី​របស់​នាង​សុទ្ធ​តែមាន​ដើមកំណើត​បូ​ស្នី​ដូចគ្នា ហើយ​គ្រួសារ​ពួកនាង​បាន​ផ្លាស់​មក​រស់នៅ​អូទ្រីស​ក្នុងនាម​ជា​ជនភៀសខ្លួន​។

​នៅពេល​ពួកនាង​ចាក​ចេញពី​អឺរ៉ុប បាន​បន្សល់​លិខិត​មួយ​ដែលមាន​ខ្លឹមសារ​ថា "​កុំ​ស្វែងរក​ពួកយើង​។ យើង​នឹង​បម្រើ​ព្រះ​អា​ឡា ហើយ​យើង​នឹង​ស្លាប់​ដើម្បី​ទ្រង់​"​។ នៅពេល​ពួកនាង​ទៅដល់​ស៊ី​រី ក៏​បាន​បង្ហោះ​រូប​កាន់​កាំភ្លើង AK-47 ជាមួយគ្នា ហើយ​គេ​ក៏ជឿដែរថា​ពួកនាង​បាន​រៀបការ​ជាមួយ​អ្នក​ប្រយុទ្ធ ISIS ពីរ​នាក់​នៅ​ទីនោះ​៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់