adverise with khmeread 32872560 6b99 4737 8ca2 d209d58dae82

បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទប់​ផ្ទះ​ស្ទីក​គ័​រ អ៊ុត​ម៉ូតូ​ឡាន

    ភ្នំពេញ ៖ បុរស​ជាជាង​អ៊ុត​ម៉ូតូ ឡាន កាត់​តែម​បិទ ​UV ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ដោយ​មិនទាន់​ដឹង​មូលហេតុ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ អេ​ផល ស្ទីក​គ័​រ អ៊ុត​ម៉ូតូ ឡាន កាត់​តែម បិទ ​UV ផ្ទះ​លេខ​៦០៣ ផ្លូវ​លេខ​៣១០ ក្រុម​១ ស្ថិតនៅ​ភូមិ​១ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ាក គឹម​ណៃ អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​អ៊ុត​ម៉ូតូ ឡាន កាត់​តែម​បិទ ​UV ស្នាក់នៅ​បន្ទប់​ផ្ទះ អេ​ផល ស្ទីក​គ័​រ អ៊ុត​ម៉ូតូ ឡាន កាត់​តែម​បិទ​ UV ខាងលើ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។​

    ប្រភពព័ត៌មាន​ពី​បងប្រុស​បានឱ្យដឹងថា មុន​កើតហេតុ​បាន​គេ​អត់​ឃើញ​ជនរងគ្រោះ​បាន​ដេក​នៅ​កន្លែងធ្វើការ​ផ្ទះ អេ​ផល ស្ទីក​គ័​រ អ៊ុត​ម៉ូតូ ឡាន​ខាងលើ​។ លុះដល់​ព្រឹក​ឡើងខ្លួន​ដែលជា​បងប្រុស​ក៏បាន​មក​បើកទ្វារ​រួច​ក៏បាន​ទៅ​បើកទ្វារ​បន្ទប់​ដែល​ប្អូនប្រុស​ដេក​នោះ​ក៏​ឃើញ​នៅលើ​ប៉ៅ​អ៊ី ​ដោយ​ស្មានតែ​ដេកលក់​ក៏បាន​ទៅ​ដាស់​ពេលនោះ​ក៏បាន​ដឹងថា​ប្អូន​បាន​ស្លាប់​បាត់ទៅហើយ​។​

    ភ្លាមៗ​នោះ​បងប្រុស​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូល​ដ្នា​ន​ដើម្បី​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឱ្យចុះមក​ធ្វើ​កោសល្យវិច័យ​ផងដែរ​។​

    បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានចុះ​មក​ធ្វើ​កោសល្យ​វិច័យ​អស់​ពេល​ជាង​២​ម៉ោង​រួចមក ខាង​ក្រុមមន្ត្រី​ជំនាញ​បាន​បង្ហើប​ប្រាប់ថា​បុរសរងគ្រោះ​នេះ​ស្លាប់​ដោយសារតែ​ខ្យល់គរ “​គាំង​បេះ​ដួង​”​។ បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​៕

adverise with khmeread

មតិយោបល់