adverise with khmeread 162c432a 361d 4274 b29f dc784ff0ba86

ជួញដូរ​គ្រឿងញៀន​ដល់​ណា​ក៏​រត់​មិន​ផុតពី​ខ្នោះ​

    កណ្តាល ៖ បុរស​៣​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម៉ា​ទឹកកក​នា​ថ្ងៃទី២១ ​កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១១ ​និង​០៧​នាទី នៅ​ចំណុច​ភូមិ​អន្លង់​តាសេក​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៣​នាក់​ដែល​ឃាត់ខ្លួនទី​១- ឈ្មោះ ប្រុស ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ត, ទី២- ឈ្មោះ ជាង សុខ​នី ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ និងទី​៣- ឈ្មោះ វឿន ជីវ៉ា ភេទ​ប្រុស អាយុ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​អ្នក​ទាំងបី​ខាងលើ មាន​ទីលំនៅ​ភូមិ​អន្លង់​តាសេក​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន២៦​កញ្ចប់ (​ធំ​២ និង​តូច​២៤​កញ្ចប់​), ​ឧបករណ៍​សំរាប់​វ៉ិ​ច​ខ្ចប់ មួយចំនួន នៅក្នុង​ផ្ទះ​របស់​ឈ្មោះ ប៊​ន ស្នា និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​សេ​៥០ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ​.​ព ឋ​3481។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង១១ ​និង​០៧​នាទី ក្រោយពេល​ទទួលបាន​ព័ត៌មាន​ពី ប្រជាពលរដ្ឋ​ថា​មាន​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ភូមិ​អន្លង់​តាសេក​ក្រោម ឃុំ​ព្រែក​អំបិល។​

    ពេលនោះ​ប៉ូលិស​ស្រុក​ស្អាង បានធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ វឿន ជីវ៉ា ឃើញ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១៤​កញ្ចប់​តូច។ បន្ទាប់ពី​បាន​ព័ត៌មាន​ពី​ឈ្មោះ ជីវ៉ា ទើប​ប៉ូលិស​បាន​ទៅ​ត្រួតពិនិត្យ​ផ្ទះ​ឈ្មោះ ប៊​ន ស្នា ដោយមាន​ការសហការ​ជាមួយ​ក្រុមប្រឹក្សាឃុំ​ព្រែក​អំបិល លោក​អនុ​ប្រធានភូមិ​អន្លង់​តាសេក​ក្រោម និង​កម្លាំង​ប៉ុស្តិ៍​ព្រែក​អំបិល ប្រទះឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ ចំនួន១២​កញ្ចប់ (​ធំ​២ និង​តូច​១០​កញ្ចប់​) រួមទាំង​ឧបករណ៍​វិច​ខ្ចប់ និង​ឧបករណ៍​ជក់​មួយចំនួន ម៉ូតូ​មួយគ្រឿង និង​ឃាត់ខ្លួន​បាន​ឈ្មោះ ជាង សុខ​នី និង​ឈ្មោះ ប្រុស ចាន់​រិ​ទ្ធ ដែល​កំពុង​ជួញដូរ​សារធាតុ​ញៀន​។​

    ពេលនោះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន ជនល្មើស​រួមទាំង​វត្ថុតាង​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់