adverise with khmeread 13819756 262135224167598 183548790 n

ចាប់​ចោរឆក់​កាបូប​ម្នាក់​...​រត់​រួច​ម្នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ឆក់​កាបូប​ដាក់​លុយ​នៅ​ថ្ងៃទី​២១ ​កក្កដា​ ឆ្នាំ២០១៦ វេលា​ម៉ោង​០៩ ​និង​១០​នាទី​នៅ​ចំណុច​មុខផ្ទះ​លេខ​៣៩៦​ ផ្លូវ​៩០៧ ក្រុមទី​១៦​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​មាន​១-ឈ្មោះ សាំង ស៊ុន​ហាក់ ភេទ​ប្រុ​ស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិ​បុរី​លឹម​ឈៀង​ហាក់ ខណ្ឌដង្កោ (​ឃាត់ខ្លួន​បាន​) ​និង​២-​ឈ្មោះ (​ហ្វា​ត​) ភេទ​ប្រុស ប្រហែល​អាយុ​២៣​ឆ្នាំ ខ្មែរ​អ៊ីស្លាម ទីលំនៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ​មុខរបរ​ មិន​ប្រាកដ​(​គេចខ្លួនបាត់​)​។​

    ចំណែក​ជនរងគ្រោះ ភេទ​ស្រី​​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​មិន​ដាក់ពាក្យ​​បណ្ដឹង​។​

    នៅ​ចំពោះមុខ​ប៉ូលិស​ខណ្ឌ និង​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​សង្ស័យ​ទៅ​សាលាដំបូង​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់