adverise with khmeread Cc538cca a327 4d79 ba5c a7c00b701c00

ដឹងថា​ពាក់ព័ន្ធ​គ្រឿងញៀន​ជាប់​ខ្នោះ​...​ម៉េច​ខំ​ម៉េះ​!

    ភ្នំពេញ ៖ ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ០២​នាក់​ជាក់ស្តែង ពីបទ​ប្រើប្រាស់ និង​រក្សាទុក​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅក្នុង​មូលដ្ឋាន សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​កាលពី​ថ្ងៃទី​២១ ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ និង​៣០​នាទី  រសៀល​នៅ​ចំណុច​បន្ទប់​លេខ​២០៣ ជាន់​ទី​២ ផ្ទះសំណាក់​ តា​រ៉ា ពេជ្រ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​១០ ផ្លូវ​លេខ​២៤៣ ក្រុមទី​១១ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និ​យ​យ​ថា កម្លាំង​ប៉ូលិស​យុត្តិធម៌​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​កម្លាំង​ប៉ូល​សកា​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ ក្រោម​កិច្ចសម្របសម្រួល​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ជាក់ស្តែង ពីបទ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវសារធាតុ​ញៀន។​

    ប៉ូលិស​បន្តថា​បប​ជនសង្ស័យ ១-​ឈ្មោះ ប្រាក់ សំណាង ហៅទី ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បកប្រែ​ភាសា​ចិន រោងចក្រ​កាត់​ការ​ដេរ Makalot Garmant ស្នាក់​នៅផ្ទះ លេខ​១CE1 ផ្លូវ​លេខ​១៦៦ សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ ៧​មករា និង​២-​ឈ្មោះ វ៉ាន់ ស៊ីណាន ហៅ ណាន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកចម្រៀង​ចល័ត ស្នាក់នៅផ្ទះ​ជួល​ពុំ​ចាំ​លេខ ផ្លូវលំ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

    វត្ថុតាង​ដែល​បាន​ចាប់យក ក្រាម​ពណ៌​ស​ថ្លា (សង្ស័យ​ជា​គ្រឿងញៀន​Ice) ចំនួន០៣​កញ្ចប់​តូច, ​ដប​ទឹក​កែច្នៃ​ជា​ឧ​បករ​ណ៌​ជក់​គ្រឿងញៀន ០១ និងទុយោ០៤, ទូរស័ព្ទ​០២​គ្រឿង​ម៉ាក Huawei ពណ៌​ស និង​ម៉ាក Nokia 220 ពណ៌​លឿង​មាន​ស៊ីម​លេខ 017 295 066 និង​លេខ​ 096 3689659 និង​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី 2014 ពាក់​ស្លាក​លេខ​ភ្នំពេញ 1CN-6674 មាន​លេខតួ និង​លេខ​ម៉ាស៊ីន 9170249។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូ​លិ​ខ​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់