adverise with khmeread Slide1 531379

បុរស​ម្នាក់​ហោះ​ដូច​ចាប ពេល​សម្រូត​ខ្លួន​ចុះ​ពី​ទី​ខ្ពស់​នៅ​សួន​ទឹក​មួយ​នៅ​អាមេរិក​

    ​អ្នកខ្លះ​ប្រហែល​បាន​លេង​សម្រូត​ខ្លួន​ចុះ​ទឹក​បែបនេះហើយ ពិត​វា​សប្បាយ​ខ្លាំងណាស់​។​

​    ​ប៉ុន្ដែ​ហួស​ពី​សប្បាយ​អាច​នឹង​កើត​ទុក ដោយសារ​ខុស​បច្ចេកទេស​។ ដូច​បុរស​ម្នាក់នេះ​អ៊ីចឹង គាត់​បាន​លេង​សម្រូត​ខ្លួន​ចុះ​ទឹក​ពី​កន្លែង​ខ្ពស់​មួយ​នៅ​រដ្ឋ Texas ប្រទេស​អាមេរិក​។​

​    ​បុរស​នោះ​ឈ្មោះ David គាត់​បាន​សម្រូត​ខ្លួន​ចុះ​ទឹក ដែល​មើលទៅ​គ្រោះថ្នាក់​ណាស់​។ នៅពេល​ដល់​កន្លែង​បត់ ស្រាប់តែ​ពេលនោះ​លោក​បាន​ហោះ​ចេញពី​កន្លែង​សម្រូត​ខ្លួន​នោះ​។​

​    ​យ៉ាងណាមិញ​លោក​មិនមាន​បញ្ហា​នោះទេ ទោះ​ធ្លាក់ចំ​ជម្រាល​ថ្ម​ចោទ​។ ក្រោយ​កើតហេតុ​លោក​បាន​បង្ហោះ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​របស់លោក​និង​មាន​អ្នកមើល​រហូតដល់ ៨០ ម៉ឺន​ដង​ឯណោះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់