adverise with khmeread 1

នរណា​មិន​ញាក់សាច់​? បើ​យន្តហោះ​ត្រៀម​ចេញដំណើរ ស្រាប់តែ​បើក iPhone មើល​វីដេអូ ៩/១១

    ​មានរឿង​មួយចំនួន អ្នកដំណើរ​លើ​យន្តហោះ​ពិតជា​មិន​ចង់ឃើញ​ទេ ពេល​ត្រៀម​ចេញដំណើរ ប៉ុន្តែ​រឿង​មួយ​នេះ​អាច​ឈរ​នៅ​លេខ ១ ក្នុង​បញ្ជី​នៃ​រឿង​ដែល​គេ​មិន​ចង់ឃើញ​បំផុត​។ 

​    ​អ្នកដំណើរ​ម្នា​ក់នៅ​ជើងហោះហើរ​មួយ​ក្នុង​សហរដ្ឋអាមេរិក​បា​នប​ង្ហោះ​វីដេអូ​មួយ​លើ​អន​ឡាញ ដែល​បង្ហាញ​អ្នកដំណើរ​ម្នាក់ទៀត​កំពុង​មើល​វីដេអូ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ ១១ កញ្ញា (៩/១១) ក្នុង​បុរី​ញ៉ូ​វយ​កលើ​ទូរស័ព្ទ​របស់ខ្លួន មុនពេល​យន្តហោះ​ចេញដំណើរ​។ 

​    ​បុរស​ម្នាក់​នោះ​កំពុង​មើល​ផ្សែងហុយ​ទ្រលោម​ចេញពី​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក នៅពេល​អ្នក​លួច​ថត​វីដេអូ​ម្នាក់នេះ​កំពុង​ហ្ស៊ូ​ម​មើល​ស្គ្រី​ន​ទូរស័ព្ទ​របស់​បុរស​នោះ​។ 

​    ​ឃ្លី​ប​វីដេអូ​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ដោយមាន​អ្នក​ចុច​មើល ២០០.០០០ ដង​លើ YouTube ក្នុងពេល​មិន​ដល់ ២៤ ម៉ោង និង​ជាប់ Top Trend នៅលើ​វេ​ប​សាយ Reddit៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់