adverise with khmeread 1

អ្នក​នឹងមិន​នឹកស្មាន​ទេ​ថា ផ្លែ​បឺ​រ​អាចធ្វើឱ្យ​ទុំ​ក្នុង​រយៈពេល ១០ នាទី​!

    ​អ្នក​ដែល​ចូលចិត្ត​ពិសា​ទឹក​ផ្លែ​បឺ​រ​ក្រឡុក ច្បាស់​ជា​ធ្លាប់​ជួបប្រទះ​បទពិសោធន៍​ដ៏​ជូរចត់​មួយ គឺ​ពេល​ទិញ​ផ្លែ​បឺ​រ​ពី​ផ្សារ​យកមក​ក្រឡុក ស្រាប់តែ​ជា​ផ្លែ​បឺ​រ​ខ្ចី​ទាំងអស់​។ តែ​សូមកុំ​អស់សង្ឃឹម​ដូច្នេះ​ទៀត​អី ខាងក្រោម​នេះ​ជា​វិធី​បន្ទំ​ផ្លែ​បឺ​រ​ប្រើពេល​តែ ១០ នាទី​ប៉ុណ្ណោះ​។ 

​    ​* អ្វីដែល​អ្នកត្រូវការ​គឺ​
​    ​- ផ្លែ​បឺ​រ​
​    ​- ថាស់​សម្រាប់​ដុត​នំ​

​    ​- ក្រដាស​សំណ​

​    ​* របៀប​ធ្វើ​
​    ​១. យក​ក្រដាស​សំណ​រុំ​ផ្លែ​បឺ​រ​ឱ្យ​ជិត​។​
​    ​២. ដាក់​វា​លើ​ថាស​។ 
​    ​៣. រុញ​វា​ចូល​ម៉ាស៊ីន​អាំង​សាច់​នៅ​កម្តៅ ២០០ ហ្វា​រិ​ន​ហៃ ឬ ៩៣ អង្សា រយៈពេល ១០ នាទី ឬ​រហូត​ទាល់តែ​ផ្លែ​បឺ​រ​ទន់ ហើយ​បើ​ផ្លែ​បឺ​រ​រឹង​ខ្លាំង វា​អាច​ចំណាយពេល​ដុត​ដល់​ទៅ ១ ម៉ោង​ឯណោះ (​សង្ឃឹមថា​មិន​រឹង​ខ្លាំង​ដល់​ថ្នាក់​នោះ​ទៅ​ចុះ​)​។​
​    ​៤. ដក​វា​ចេញពី​ម៉ាស៊ីន​អាំង អ្នកនឹង​បាន​ផ្លែ​បឺ​រ​ទុំ​។ 
​    ​៥. ដាក់​ផ្លែ​បឺ​រ​ចូល​ទូទឹកកក​រហូត​ទាល់តែ​វា​ត្រជាក់​សឹម​យកមក​ធ្វើ​ទឹកក្រឡុក​ពិសា​។ 

​    ​* មូលហេតុ​ដែល​វិធី​នេះ​អាចធ្វើឱ្យ​ផ្លែ​បឺ​រ​ទុំ​៖
​    ​ផ្លែ​បឺ​រ​ផលិត​ឧស្ម័ន​អេ​ទី​ឡែ​ន (Ethylene) ដែល​នឹង​បញ្ចេញ​មក​ក្រៅ​សន្សឹមៗ ជាហេតុ​ធ្វើឱ្យ​វា​ទុំ​។ ប៉ុន្តែ​ដោយសារ​ផ្លែ​បឺ​រ​រុំ​ជិត​ក្នុង​ក្រដាស​សំណ ដូច្នេះ​ឧស្ម័ន​នេះ​នឹង​វិល​វុ​ល​ជុំវិញ​ផ្លែ​បឺ​រ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​វា​ឆាប់​ទុំ​ដូច្នេះ​៕ 

adverise with khmeread
ប្រភព៖ 1mhealthtips

អ្នកនឹងចូលចិត្ត

មតិយោបល់