adverise with khmeread 1

មិត្តសម្លាញ់​ពីរ​នាក់​រៀន​ចប់​សាលា​ជាមួយគ្នា ធ្វើការ​ក្រុមហ៊ុន​ជាមួយគ្នា​! អ្វីដែល​កើតឡើង​ចុងក្រោយ​ពិតជា​មិន​នឹកស្មាន​ដល់​

    ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ជាមួយគ្នា​រួចមក ម៉ាក​និង​ថេដ​បានទទួល​ការងារ​ជា​អ្នក​ទីផ្សារ​នៅក្នុង​ក្រុមហ៊ុន​លក់​ផលិតផល​មួយ ហើយ​ក្នុងពេល​ដំណាលគ្នា​នោះ អ្នក​ទាំងពីរ​ពិតជា​ប្រឹងប្រែង​ក្នុង​ការងារ​ខ្លាំង​ដូចគ្នា​។​

​    ​បន្ទាប់ពី​បម្រើការ​អស់​រយៈពេល​បី​ឆ្នាំ​រួចមក ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល​លោ​កច​ន​បាន​តម្លើង​ឋានៈ​ថេដ​ទៅជា​នាយក​ប្រតិបត្តិ​ផ្នែក​លក់​ប៉ុន្តែ​ម៉ាក​នៅតែ​ទទួល​តំណែង​ដដែល​។​

​    ​ថ្ងៃមួយ ម៉ាក​មិនអាច​ទទួលយក​ទង្វើរ​បស់​មេ​ខ្លួន​តទៅទៀត និង​បាន​សម្រេចចិត្ត​ដាក់ពាក្យ​សុំ​ឈប់​ពី​ការងារ​និង​បាន​រអ៊ូ​ដាក់​មេ​ថា "​មិនឱ្យ​តម្លៃ​កូនចៅ​ដែល​ប្រឹងប្រែង​ធ្វើការ ផ្ទុយទៅវិញ​បែរជា​តម្លើង​ឋានៈ​ឱ្យ​កូនចៅ​អែបអប​"​។​

​    ​លោក​ច​ន​ដឹងថា ម៉ាក​ជា​បុគ្គលិក​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​តាំងពី​ថ្ងៃ​ដំបូង ប៉ុន្តែ​ដើម្បី​ជួយ​ម៉ាក​ឱ្យដឹងពី​ភាពខុសគ្នា​រវាង​រូបគេ​និង​ថេដ លោក​ក៏បាន​សុំឱ្យ​ម៉ាក​ធ្វើការ​ងារ​ដ៏​សាមញ្ញ​មួយ​។​

​    ​លោក​ច​ន​បាន​ប្រាប់​ម៉ាក​ឱ្យទៅ​ស្វែងរក​មើលថា​តើ​មាន​នរណា​លក់​ឪឡឹក​ទេ​នៅ​ផ្សារ​។ ម៉ាក​ត្រឡប់មកវិញ​និង​បាន​និយាយថា "​បាទ​! មាន​អ្នកលក់​ឪឡឹក​!"​។ លោក​ច​ន​បាន​សួរថា "​តើ​គេ​លក់​មួយ​គីឡូក្រាម​ក្នុងតម្លៃ​ប៉ុន្មាន​ដែរ​?"​។ ម៉ាក​បានចេញ​ក្រៅ​ម្តងទៀត​និង​ត្រឡប់មកវិញ​ដោយ​ប្រាប់​មេ​ខ្លួន​ថា "​បាទ​! គេ​លក់​មួយ​គីឡូក្រាម​តម្លៃ ១៥ ដុល្លារ​!"​។​

​    ​បន្ទាប់មក មេ​ក៏បាន​ហៅ​ថេដ​និង​ស្នើ​ឱ្យធ្វើ​ភារកិច្ច​ដូចគ្នា​។ នៅពេល​ថេដ​ត្រឡប់មកវិញ រូបគេ​បាន​ប្រាប់​លោក​ចនថា "​បាទ​មេ​! មាន​មនុស្ស​តែ​ម្នាក់​គត់​លក់​ឪឡឹក​! គេ​លក់​មួយ​គីឡូក្រាម​តម្លៃ ១២ ដុល្លារ និង ១០ គីឡូក្រាម​តម្លៃ ១០០ ដុល្លារ​។ អ្នកលក់​នោះ​មាន​ឥ​ឡឹ​ក ៣៤០ ផ្លែ​។ នៅលើ​តូប​លក់ មាន ៥៨ ផ្លែ ហើយ​ក្នុង​មួយ​ផ្លែ​មាន​ទម្ងន់ ១៥ គីឡូក្រាម ដឹក​មកពី​ភាគខាងត្បូង​ពីរ​ថ្ងៃ​មកហើយ​។ ឥ​ឡឹ​ក​ទាំងអស់​សុទ្ធតែ​នៅ​ស្រស់​និង​សាច់​ផ្អែម​ទាំងអស់​"​។​

​    ​បន្ទាប់ពី​ឮ​ការរាយការណ៍​របស់​ថេដ ម៉ាក​ក៏​ស្រឡាំងកាំង​និង​បានដឹង​ពី​ភាពខុសគ្នា​រវាង​គាត់​និង​ថេដ​។ ក្រោយមក​គាត់​ក៏បាន​សម្រេចចិត្ត​មិន​ឈប់​ពី​ការងារ​។​

​    ​មនុស្ស​ដែល​ជោគជ័យ​គឺជា​មនុស្ស​ដែល​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​។ ពួកគេ​គិត​ច្រើន​និង​ស្វែងយល់​ស៊ីជម្រៅ​។ មនុស្ស​ជោគជ័យ​មើលឃើញ​អនាគត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ចំណែកឯ​ម៉ាក​វិញ មើលឃើញ​ត្រឹម​ថ្ងៃស្អែក​ប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់