adverise with khmeread Untitled 1 copy

អាហារ ១០ មុខ​នេះ អ្នក​មិនត្រូវ​ពិសា​ពេលព្រឹក​មុនគេ​នោះទេ វា​អាក្រក់​ចំពោះ​សុខភាព​ណាស់​!

    ​អាហារ​ពេលព្រឹក​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​វ័យ​ហើយ​អ្វីដែល​អ្នក​ត្រូវ​ពិសា​ពេលព្រឹក​គឺជា​រឿង​ចាំបាច់​បំផុត​។​

​    ​អាហារ​ពេលព្រឹក​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​អត្ថប្រយោជន៍​ជាច្រើន​រួមមាន​គ្រប់គ្រង​ទម្ងន់ ជំរុញ​សមត្ថភាព រំលាយ​អាហារ​បានល្អ ធ្វើឱ្យ​អារម្មណ៍ល្អ និង​មាន​សុខភាព​ល្អជា​រួម​។​

​    ​ការសិក្សា​មួយ​ក្នុង​ឆ្នាំ ២០០៦ ចេញផ្សាយ​ដោយ​ព្រឹត្តិប័ត្រ​ព័ត៌មាន Journal of Adolescent Health ការមិន​ទទួលទាន​អាហារ​ពេលព្រឹក​ធ្វើឱ្យ​ក្មេង​ជំទង់​ឆាប់​ចាស់ និង​ឡើង​ទម្ងន់​។​

​    ​ចំណែក​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ដែល​មិនមាន​សុខភាព​ល្អ​គឺ​អាក្រក់​ជាង​ការមិន​ទទួលទាន​អាហារ​ពេលព្រឹក​ទៅទៀត​។ ហើយ​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​មិនគួរ​ពិសា​មុនគេ នៅពេល​ព្រឹក​នោះឡើយ​។​

​    ​១. គ្រាប់​ធុញ្ញ​ជាតិ​ប្រឡាក់​ស្ករ​
​    ​វា​គឺជា​ម្សៅ​សិប្ប​និ​មិ្ម​ត និង​មាន​ជាតិ​ស្ករ ពេល​ពិសារ​វា​ពេលព្រឹក​ឡើង​ដំបូង​គេ រាងកាយ​នឹង​បំ​លែង​ជា​ស្ករ​ទៅជា​ជាតិ​ខ្លាញ់ ធ្វើឱ្យ​ធាត់​បាន​។ ហើយ​ការ​ទទួលទាន​ជាតិ​ស្ករ​ធ្វើឱ្យ​អ្នក​ឃ្លាន និង​ចាប់ផ្ដើម​មាន​ចំណង់​អាហារ​មិនមាន​សុខភាព​ច្រើន​។​

​    ​២. ទឹក​ផ្លែឈើ​
​    ​ទឹក​ផ្លែឈើ​គឺជា​របស់​បន្ទាប់​អាហារ​ពេលព្រឹក​ប៉ុណ្ណោះ តែ​ប្រសិនបើ​អ្នក​ពិសា​វា​មុនគេ​នៅពេល​ព្រឹក​ដូច​បន្ថែម​ជាតិ​ស្ករ​ទៅ​រាងកាយ​អ៊ីចឹង​។​

​    ​៣. សាច់ជ្រូក​បី​ជាន់​
​    ​ការបរិភោគ​សាច់​សាច់ជ្រូក​បី​ជាន់​មុនគេ​នៅពេល​ព្រឹក​អាចធ្វើឱ្យ​កើន​ហានិភ័យ​ជំងឺ​បេះដូង និង​មហារីក​ដោយសារ​ជាតិ​ខ្លាញ់ សូ​ដ្យូ​ម នីត្រាត និង​នី​ទ្រី​តរប​ស់វា​។​

​    ​៤. នំ​ល្ង​ឬ​នំ​សណ្តែកដី​
​    ​ការទទួល​ទាន​នំ​ទាំងនេះ​គឺ​វា​មាន​ជាតិ​កាល់​ឡូរី​ខ្ពស់ ស្ករ ខ្លាញ់​និង​អំបិល​មិនមាន​សុខភាព​។ ការបរិភោគ​វា​ធ្វើឱ្យ​ពិបាក​រំលាយ​អាហារ​និង​ធ្វើឱ្យ​យើង​មិន​ឃ្លាន​បានយូរ ជាហេតុ​ធ្វើឱ្យ​ក្រពះ​ដំណើរការ​មិនល្អ​។​

​    ​៥. នំ​ដូ​ណាត់​
​    ​សម្រាប់​អាហារ​មួយ​នេះ​គឺជា​អាហារ​អាក្រក់​បំផុត​សម្រាប់​ពេលព្រឹក​។ វា​គ្មាន​សារធាតុចិញ្ចឹម​នោះឡើយ ក្រៅពី​ជាតិ​ស្ករ ខ្លាញ់ និង​ម្សៅ​ស​។​

​    ​៦. មី​
​    ​ការទទួល​មី​នៅពេល​ព្រឹក​មុនគេ​បង្អស់​គឺជា​រឿង​ខុស​ទាំងស្រុង​។ មាន​ដឹង​ទេ​ថា​មី​ដែល​អ្នក​ហូប​ចូលទៅក្នុង​ពោះ រយៈពេល​បី​ថ្ងៃ​ទើប​វារ​លាយ​អស់​? មី​គ្មាន​ជាតិ​កាល់​ឡូរី​នោះទេ ហើយ​ព្រមទាំង​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​ទៀត និង​ធ្វើឱ្យ​ពិបាក​រំលាយ​អាហារ​។​

​    ​៧. នំ​បុ័ង​ស​
​    ​នំ​បុ័ង​ស​គឺជា​អាហារ​អាក្រក់​បំផុត សម្រាប់​អាហារ​ពេលព្រឹក​។ នំ​បុ័ង​សមានជាតិ​ស្ករ​ខ្ពស់ ដែល​បណ្ដាលឱ្យ​កើនឡើង​ជាតិ​ស្ករ​និង​កម្រិត​អាំង​ស៊ុយ​លីន​ខ្ពស់​។ អាហារ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ធ្វើឱ្យ​កើនឡើង​នូវ​ហានិភ័យ​ឡើង​ទម្ងន់ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​បេះដូង​។​

​    ​៨. នំ Pancake (​ស្រដៀង​នំចាក់ចុល​ខ្មែរ​)
​    ​Pancake ដូចគ្នា​ទៅនឹង​នំ​បុ័ង​ស​ដែរ​។​

​    ​៩. យ៉ា​អួ​មាន​ជាតិ​ផ្អែម​
​    ​យ៉ា​អួ​មាន​ជាតិ​ផ្អែម​មាន​កម្រិត​អាហារូបត្ថម្ភ​ទាប បើ​ប្រៀបធៀប​ទៅនឹង​យ៉ា​អួ​ស​ធម្មតា​។ វា​មាន​កម្រិត​ប៉ូ​តា​ស្យូ​ម ប្រ​តេ​អ៊ី​ន កាល់ស្យូម និង​វីតាមីន D ទាប​។ ជាតិ​ស្ករ​របស់​វា​ធ្វើឱ្យ​កើនឡើង​នូវ​កាល់​ឡូរី​មិនចាំបាច់​របស់​អ្នក ដូច្នេះ​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​។​

​    ​១០. កាហ្វេ​
​    ​កាហ្វេ​គឺជា​ភេសជ្ជៈ​មួយ​ជួយ​ដល់​អារម្មណ៍​និង​មុខងារ​ខួរក្បាល​នៅពេល​ព្រឹក​។ ប៉ុន្ដែ​កាហ្វេ​មិនល្អ​ទេ នៅពេល​ផឹក​មុនគេ​នៅពេល​ព្រឹក​។ កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជីពចរ​ដើរ​លឿន​។​

​    ​យល់​ល្អ​គួរតែ​ពិសារ​តែ​បៃតង​មុនគេ​នៅពេល​ព្រឹក ទើប​ជាការ​ល្អប្រសើរ​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់