adverise with khmeread 1

ខ្សែការពារ​សញ្ជាតិ​បារាំង Mathieu Debuchy ត្រៀម​ចាក​ចេញពី Arsenal នៅ​ខែម​ករានេះ​

​កីឡាករ Mathieu Debuchy ត្រៀម​ចាក​ចេញពី​ក្រុម​កាំភ្លើង​ធំ​បន្ទាប់ពី​បាន​ជជែក​ជាមួយ​គ្រូបង្វឹក​លោក Arsene Wenger រួចមក​។ ខ្សែការពារ​ស្លាប​ស្តាំ​រូបនេះ បាន​បាត់បង់​តំណែង​របស់ខ្លួន​ទៅ​កីឡាករ​វ័យក្មេង​សញ្ជាតិ​អេ​ស្ប៉ា​ញ Hector Bellerin ហើយនឹង​មិនអាច​លេង​ក្នុង Euro 2016 ឲ្យ​ជម្រើសជាតិ​បារាំង​នោះទេ​។​

Mathieu Debuchy បាន​ប្រាប់​គ្រូបង្វឹក​របស់គាត់​រួចហើយ​ថា​គាត់​ចង់​ចាក​ចេញពី​ក្លឹប​ក្នុង​ខែមករា​ឆ្នាំ​ថ្មី​នេះ​ដើម្បី​ធានា​រូបគាត់​ស្ថិត​ជាមួយ​ជម្រើសជាតិ​បារាំង​ក្នុង​យុទ្ធនាការ​បាល់ទាត់ Euro 2016 ដែល​ប្រទេស​បា​រាំងជា​ម្ចាស់ផ្ទះ​។​

​ក្លឹប​បាល់ទាត់ Roma និង Lyon កំពុង​ចាប់អារម្មណ៍​លើ​ខ្សែការពារ​រូបនេះ ហើយ​លោក Wenger លក់​ចេញ​បាន​ថ្លៃ​ព្រោះ​គាត់​ទិញ​ពី Newcastle ក្នុងតម្លៃ ១២ លាន​ផោន​។ គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ​បាន​និយាយថា "​វា​មិនអាច​ទៅរួច​ទេ​ដែល Debuchy នឹង​ចាកចេញ​។ ខ្ញុំ​រីករាយ​នឹង​គាត់​នៅទីនេះ ប៉ុន្តែ​យើង​ចាំមើល​ទាំងអស់គ្នា​ថា​នឹងមាន​អ្វី​កើតឡើង​"​។​

Arsenal ជិត​ទិញ​បាន​កីឡាករ​ខ្សែបម្រើ​ការពារ​សញ្ជាតិ​អេ​ហ្ស៊ី​ប​ពី​ក្រុម​យក្ស​ស្វី​ស Basel ហើយ​គឺ​កីឡាករ Mohamed Elneny ហើយ​ក្លឹប​ក៏មាន​គម្រោង​នាំ​កីឡាករ​ល្អៗ​បន្ថែមទៀត​ផងដែរ​ស​ម្រា​ប់ត​ទល់នឹង​ក្រុម​យក្ស Barcelona ក្នុង​ក្របខ័ណ្ឌ Champions League​។ លោក Wenger បាន​បង្ហើប​ថា "​ខ្ញុំ​នឹងមាន​ភាព​មមាញឹក ព្រោះ​យើង​ខ្វះ​កីឡាករ​មួយចំនួន ពិសេស​ខ្សែបម្រើ​តែម្តង​"៕

adverise with khmeread

មតិយោបល់