adverise with khmeread Why your iphone alarm snooze is automatically set to 9 minutes

មូលហេតុ​ដែល​សំឡេង​រោទិ៍ iPhone កំណត់​រោទិ៍ ៩ នាទី​ដោយ​ស្វ័យប្រវត្តិ​

​    ​តើ​អ្នកដឹង​ទេ​ថា​ប៊ូ​តុង Snooze នៅលើ iPhone បិទ​បន្ទាប់ពី ៩ នាទី​ដែរ​ទេ​? ប៉ុន្ដែ​គំនិត​ដាក់ Snooze នេះ​ចេញ​មកពីណា​ដំបូង​គេ​?

​    ​គំនិត​នៃ​ប៊ូល​តុង Snooze បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៥០ មកម្ល៉េះ នៅពេលដែល​ក្រុមហ៊ុន Electric-Telechron បាន​ចេញមក​ជាមួយនឹង​នាឡិកា​ម៉ូ​ដែល 7H241 ក្នុង​ឆ្នាំ ១៩៥៦​។​

​    ​នៅពេល​ចូលដល់​ទីផ្សារ​វា​ក្លាយជា​នាឡិការោទិ៍​សម្រាប់​មនុស្ស​របស់​ពិភពលោក​។ ប៉ុន្ដែ​វា​គ្រាន់តែ​ជា​អតីតកាល មុនពេល​នាឡិកា​ឌីជីថល​ត្រូវបាន​បង្កើត​។​
​    ​
​    ​វិស្វករ​នាឡិការោទិ៍​ស​ម័​យ​ទសវត្សរ៍ ៥០ យល់ឃើញថា រយៈពេល ៩ នាទី​ជា​ពេល​មួយ​ដែល​ល្អ​បំផុត​ដើម្បី​ដាស់​មនុស្ស​ឱ្យ​ភ្ញាក់ និង​ក្រោក​ចេញពី​គ្រែ​។ 

​    ​គំនិត​នេះ​នៅតែ​ប្រកាន់ខ្ជាប់​នៅ​ក្រុមហ៊ុន Apple ហេតុដូច្នេះ​ហើយ​ទើប​រាល់​ឧបករណ៍​របស់​ក្រុមហ៊ុន Apple សុទ្ធតែ​កំណត់​រយៈពេល​រោទិ៍​រហូតដល់ ៩ នាទី​ទាំងអស់​៕ 

 

 

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់