adverise with khmeread Untitled 1

ប្រសិនបើ​អ្នក​កំពុងមាន​អាការៈរោគ​និងប្រើប្រាស់ថ្នាំទាំងនេះ សូមកុំ​ប្រើ​ទឹកខ្មេះ​ប៉ោម​

    ​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​។ ថ្វីបើ​ទឹកខ្មេះ​ប៉ោម​មាន​លក្ខណៈ​ស​ម្ប​តិ្ត​ល្អ​ព្យាបាល និង​បង្ការ​ជំងឺ​ដ៏​ល្អ​បំផុត​មួយ​នៅលើ​ផែនដី​នេះ ប៉ុន្ដែ​វា​ក៏មាន​ផលប៉ះពាល់​ដែរ ប្រសិនបើ​អ្នក​មិនបាន​ប្រើ​វា​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​។​

​    ​វា​អាច​ប៉ះពាល់​ដល់​អ្នក​កើត​មហា​រីក​ប្លោកនោម​បាន ហើយ​វា​ក៏​ប៉ះពាល់​ដល់​មនុស្ស​ដែលមាន​លក្ខណៈ​ដូចខាងក្រោម​៖

​    ​**** ការព្រមាន​ជាទូទៅ​
​    ​អ្នកដឹង​ទេ​ថា​ការប្រើប្រាស់​ទឹកខ្មេះ​ប៉ោម​លើស ឬ​ស្មើ ២២០ ក្រាម អាច​បណ្ដាលឱ្យ​កាត់បន្ថយ​កម្រិត​សារធាតុ​ប៉ូ​តា​ស្យូ​ម​បាន​។ ហើយ​បុរស​ម្នា​ក់មាន​ជំងឺ​ពុក​ឆ្អឹង បន្ទាប់ពី​ប្រើ​ទឹកខ្មេះ​ប៉ោម ២២០ ក្រាម​រៀងរាល់ថ្ងៃ​អស់​រយៈពេល ៦ ឆ្នាំ​។​

​    ​* ស្ត្រី​មាន​ផ្ទៃពោះ និង​ម្ដាយ​កំពុង​បំបៅ​ដោះ​កូន​
​    ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​និយាយថា​ទឹកខ្មេះ​ប៉ោម​វា​មានប្រតិកម្ម​ទៅនឹង​រាងកាយ​ឆាប់រហ័ស ដូច្នេះ​ស្ត្រី​បំបៅកូន និង​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ប្រើប្រាស់​នោះទេ​។​

​    ​* អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​
​    ​ការ​ទទួលទាន​ទឹកខ្មេះ​ប៉ោម​ច្រើន សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​គឺ​មិនល្អ​នោះទេ​។ ដោយសារ​ការប្រើប្រាស់​វា​ច្រើន បណ្ដាលឱ្យ​កម្រិត​សារធាតុ​ប៉ូ​តា​ស្យូ​ម​ធា្ល​ក់​ចុះ​ក្នុង​រាងកាយ​។​

​    ​ចំណាំ​៖ អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ដូចជា Digoxin (Lanoxin), hlorothiazide (Diuril), chlorthalidone (Thalitone), furosemide (Lasix), hydrochlorothiazide (HCTZ, HydroDiuril, Microzide) គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយសារ​ថ្នាំ​ខាងលើ និង​ទឹកខ្មេះ​ប៉ោម​គឺ​ធ្វើឱ្យ​ធ្លាក់​កម្រិត​ប៉ូ​តា​ស្យូ​ម​ក្នុង​រាងកាយ​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់