adverise with khmeread Untitled 1

ស្ត្រី​ម្នាក់នេះ​បំបាត់​ឈឺជង្គង់ និង​ឈឺសន្លាក់​ក្នុងពេល​បី​បួន​ថ្ងៃ ដោយ​មិន​ជួប​វេជ្ជបណ្ឌិត​ទេ​! នេះ​ជា​អាហារ​ដែល​គាត់​ពិសា​!

    ​ប្រសិនបើ​អ្នកមាន​បទពិសោធន៍​ឈឺ​ក្នុង​សន្លាក់​និង​ជង្គង់ អ្នក​ច្បាស់​ជា​ដឹងថា​វា​វេទនា​យ៉ាងណា​ហើយ មែន​ទេ​? បញ្ហា​ឈឺចាប់​នេះ​គឺមាន​កត្តា​ជាច្រើន​ដូចជា​ទម្លាប់​ដើរ​មិនល្អ ពាក់​ស្បែកជើង​ដើរ​យូរពេក វ័យ​កាន់តែច្រើន ឬ​របប​អាហារ​មិនល្អ​។​ល​។​

​    ​ប្រហែលជា​បី​បួន​សប្ដាហ៍​ហើយ ស្រី្ត​វ័យ ៤៨ ឆ្នាំ ម្នាក់​មកពី Cambridge បាន​ចែករំលែក​វិធីសាស្ត្រ​ធម្មជាតិ​មួយ ដែល​បាន​ជួយ​គាត់​បំបាត់​ឈឺសន្លាក់​ដែល​ទើប​កើត​លើ​គាត់​ប្រហែល ៤ ខែ​។ អាហារ​ដែល​គាត់​បាន​ពិសា​នោះ​គឺ​៖

​    ​- គ្រាប់ស្រូវ​អាវ៉ា​ន់ ១ ពែង​

​    ​- ទឹក ១ ពែង​

​    ​- ទឹកក្រូច​ពោធិ៍សាត់​ស្រស់ ១ ពែង​

​    ​- គ្រាប់​អាល់​ម៉ុង ១/២ ពែង​

​    ​- ម្នាស់​កាត់​ជា​កង់ៗ ២ ពែង​

​    ​- ឈើអែម ១ ស្លាបព្រា​កាហ្វេ​

​    ​- ទឹកឃ្មុំ​

​    ​* របៀប​ធ្វើ​
​    ​ដាក់​គ្រាប់ស្រូវ​អា​វ៉ាន់​ចូលក្នុង​ឆ្នាំង​ទឹក បន្ទាប់មក​ដាំ​វា ពីរ​បី​នាទី និង​ទុក​វា​ចោល​ឱ្យ​ត្រជាក់​។ បន្ទាប់មក​យក​គ្រាប់ស្រូវ​អាវ៉ា​ន់​ដាំ​ហើយ​នោះមក​កិន​ជាមួយនឹង ម្នាស់ អាល់​ម៉ុង ទឹកក្រូច និង​ឈើអែម ក្នុង​ម៉ាស៊ីនទឹក​ក្រឡុក​រហូត​ដល់​សព្វ​ចូលគ្នា ហើយ​ថែម​ទឹកឃ្មុំ​បន្តិច​ដើម្បី​បន្ថែម​រសជាតិ​។​

​    ​ត្រូវ​ពិសា​វា​យ៉ាងតិច ៤ ឬ ៥ ថ្ងៃ រហូត​ទាល់​តែមាន​អារម្មណ៍​លែង​ឈឺ​ក្នុង​សន្លាក់​និង​ជង្គង់​៕

adverise with khmeread
ប្រភព៖ weeklyhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់