Untitled 1

នៅ​ដល់​ក្នុង​ទឹក​ហើយ​បុក​គ្នា​ទៀត​! នាវាមុជទឹក​នុយក្លេអ៊ែ​រ​របស់​អង់គ្លេស​បុក​ជាមួយ​នាវា​ដឹក​ប្រេង​ក្បែរ​ហ្គី​ល​ប្រា​តា​

    ​នាវាមុជទឹក​អង់គ្លេស HMS Ambush ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​បាន​បុក​នឹង​នាវា​ដឹក​ប្រេង ខណៈដែល​វា​ព្យាយាម​ឡើងមក​ផ្ទៃ​ទឹក​ក្បែរ​ប្រទេស​ហ្គី​ល​ប្រា​តា​។ 

​     នាវាមុជទឹក HMS Ambush បាន​បុក​នាវា​មួយទៀត​ជាមួយនឹង​ដំបូល​ពយ​រប​ស់វា អំឡុង​សមយុទ្ធ​ជើង​ទឹក​ក្បែរ​កោះ Rock​។ បន្ទាប់ពី​ហេតុការណ៍​បុក​គ្នា​នេះ នាវាមុជទឹក​លំដាប់​កំពូល​នេះ​ក៏​សម្រេចចិត្ត​ចូល​ចត​នៅ​កំពង់ផែ​ប្រទេស​ហ្គី​ល​ប្រា​តា ជា​ដែនដី​ក្រៅប្រទេស​មួយ​របស់​ចក្រ​ភព​អង់គ្លេស​។ 

​    ​អ្នកនេសាទ​ម្នាក់​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បាន​និយាយថា គាត់​ឃើញ​នាវាមុជទឹក HMS Ambush បុក​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ 

​    ​គាត់​បន្តថា "​នាវាមុជទឹក​នោះ​ត្រូវបាន​កប៉ាល់​ប៉ូលិស និង​កង​កប៉ាល់​ល្បាត​របស់​ហ្គី​ល​ប្រា​តា​អូស​យកទៅ​កៀក​ឆ្នេរ​ខាងលិច​របស់ខ្លួន​"​។ 

​    ​នាវា​មួយទៀត ទំនង​ដូចជា​នាវា​ពិឃាត​របស់​បារាំង ក៏​ចូល​មកជួយ​យក​នាវាមុជទឹក​អង់គ្លេស​ទៅ​កំពង់ផែ​ហ្គី​ល​ប្រា​តា​ដែរ​៕

 

ប្រភព៖ Daily Star

មតិយោបល់