adverise with khmeread 0

យក​ប្រទាល​កន្ទុយក្រពើ​ត្រដុស​លើ​ស្បែកក្បាល ចាំមើល ៤ ឬ ៥​សប្តាហ៍​ក្រោយ​អ្នកនឹង​ភ្ញាក់ផ្អើល​!

    ​ប្រសិនបើ​អ្នក​យល់ឃើញថា ខ្លួនឯង​មាន​សក់​ដុះ​មិនល្អ​ដូច​សក់​អ្នកដទៃ ដូច្នេះ​អត្ថបទ​នេះ​គឺ​សម្រាប់​អ្នក​ហើយ​។ នេះ​ជា​រូបមន្ត​បណ្តុះ​សក់​របស់​ឥណ្ឌា ប៉ុន្តែ​កុំ​បារម្ភ​វា​មិន​ពិបាកធ្វើ​នោះទេ​។ 

​    ​* អ្វីដែល​អ្នកត្រូវការ​គឺ​៖
​    ​- ប្រេងដូង 

​    ​- ប្រេង​ល្ហុងខ្វង​

​    ​- ថ្នាំ​វីតាមីន E ជា​បំពង់ៗ (​រក​ទិញ​បាន​នៅ​គ្រប់​ឱសថស្ថាន​)

     ​- ប្រទាល​កន្ទុយក្រពើ​

​    ​* របៀប​ធ្វើ​៖
​    ​កាត់​ប្រទាល​កន្ទុយក្រពើ​មួយ​កង់ យក​បន្លា​ចេញ ហើយ​ចិត​សំបក​ចេញ​នៅ​ផ្នែក​កណ្តាល​។ បន្ទាប់មក​យកមក​ត្រដុស​ស្បែកក្បាល ៥ នាទី​។  

​    ​បន្ទាប់មក​លាយ​ប្រេង​ល្ហុងខ្វង ១ ស្លាបព្រា​កាហ្វេ ជាមួយ​ប្រេងដូង ២ ស្លាបព្រា​កាហ្វេ​។ បន្ទាប់មកទៀត​យក​ម្ជុលចាក់​បំបែក​ទឹក​វីតាមីន E មួយ​គ្រាប់ លាយ​ចូល​ជាមួយ​ប្រេងដូង​និង​ប្រេង​ល្ហុងខ្វង​។ 

​    ​រួចហើយ​យក​វា​លាយ​ជាមួយ​ទឹក​បន្តិចបន្តួច ហើយ​ដាំ​លើ​ភ្លើង​រឹមៗ ៥ នាទី​។ បន្ទាប់មក លោក​អ្នកនឹង​ទទួលបាន​ប្រេង​សម្រាប់​លាប​ស្បែកក្បាល​មួយតង់​ទៀត​ពីលើ​ប្រទាល​កន្ទុយក្រពើ​។ 

​    ​អ្នក​គ្រាន់តែ​ដាក់​ប្រេង​ដែល​លាយ​ហើយ​លើ​បាតដៃ ហើយ​ម៉ាស្សា​ថ្នមៗ​លើ​ស្បែកក្បាល​ឱ្យបាន ៥ នាទី​ដោយ​ប្រើ​ចុង​ម្រាមដៃ​ម៉ាស្សា​។​

​    ​បន្ទាប់មក​ដេក ហើយ​ម៉ាស្សា​ថ្នមៗ ២ នាទី​បន្ថែមទៀត ដើម្បី​បង្កើន​លំហូរ​ឈាម​មកជួយ​ឱ្យ​សរសៃសក់​ឆាប់​ដុះ​។ ពេល​អ្នក​ម៉ាស្សា​ហើយ យក​ថង់​ប្លា​ស្ទិ​ក​គ្រប់​ឱ្យ​ជិត ហើយ​ទុកចោល​មួយ​យប់​សឹម​លាង​សម្អាត​នៅពេល​ព្រឹក​។ 

​    ​គ្រឿងផ្សំ​នៅសល់ អាច​រក្សាទុក​នៅក្នុង​ដប​មួយ សម្រាប់​ម៉ាស្សា​ស្បែកក្បាល ៤ ទៅ ៥ ដង​ក្នុង​មួយ​សប្តាហ៍​។ តាមរយៈ​វិធីសាស្ត្រ​នេះ សក់​របស់​អ្នកនឹង​ដុះ​ក្រាស់​ជាង​មុន ៤០ ទៅ ៥០ ភាគរយ​។ អ្នកនឹង​សម្គាល់​ឃើញ​ភាពខុសគ្នា​យ៉ាងយូរ ៤ ទៅ ៥ សប្តាហ៍​៕

 

adverise with khmeread
ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់