adverise with khmeread 1

មិត្ត​ពីរ​នាក់​ដើរលេង​ជាមួយគ្នា​សុខៗ​ស្រាប់តែ​ឈ្លោះ​គ្នា​ហើយក៏​ត្រូវ​គ្នា​វិញ ដោយសារ​អក្សរ​ចា​រលើ​ខ្សាច់ និង​ដុំថ្ម​!

     ថ្ងៃមួយ មិត្តភក្តិ​ជិតស្និត​ពីរ​នាក់​បាន​ដើរ​នៅលើ​វាល​ខ្សាច់​ជាមួយគ្នា ប៉ុន្តែ​អំឡុង​ដំណើរ​នោះ ពួកគេ​ស្រាប់​តែមាន​ជម្លោះ​ជាមួយគ្នា ហើយ​មិត្តភក្តិ​ម្នាក់​ក៏ត្រូវ​បាន​ទះ​មួយ​កំផ្លៀង​មិត្ត​ម្នាក់ទៀត​។​

​    ​មិត្ត​ដែល​ត្រូវបាន​ទះ​នោះ ទទួលរង​ការឈឺចាប់​យ៉ាងខ្លាំង​ហើយ​រូបគេ​មិនបាន​និយាយ​អ្វី​ទាំងអស់​ក្រៅពី​សរសេរ​នៅលើ​វាល​ខ្សាច់​ថា "​ថ្ងៃនេះ មិត្តភក្តិ​ល្អ​របស់ខ្ញុំ​បាន​ទះកំផ្លៀង​ខ្ញុំ​"​។​

​    ​ពួកគេ​ទាំងពីរ​ក៏បាន​បន្តដំណើរ​ទៅមុខ​ដោយ​មិន​និយាយ​រកគ្នា ប៉ុន្តែ​ចៃដន្យ​ពួកគេ​ក៏បាន​ប្រទះឃើញ​បឹង​កណ្តាលវាល​ខ្សាច់​ហើយក៏​សម្រេចចិត្ត​ងូតទឹក​។ មិត្តភក្តិ​ដែល​ត្រូវបាន​ទះ​នោះ បាន​ជ្រុលខ្លួន​ចូលទៅក្នុង​ទឹក​ជ្រៅ​ហើយក៏​លង់ទឹក ប៉ុន្តែ​មិត្តភក្តិ​របស់គាត់​បាន​ជួយសង្គ្រោះ​។ បន្ទាប់ពី​ប៊ិះ​នឹង​ស្លាប់​ដោយសារ​លង់ទឹក គាត់​ក៏បាន​សរសេរ​នៅលើ​ថ្ម​មួយ​ថា "​ថ្ងៃនេះ មិត្តភក្តិ​ល្អ​របស់ខ្ញុំ​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ​"​។​

​    ​បុរស​ដែល​បាន​ទះកំផ្លៀង​និង​ជួយសង្គ្រោះ​មិត្តភក្តិ​ខ្លួន​នោះ​មានការ​ងឿងឆ្ងល់​និង​សួរ​មិត្តភក្តិ​រូបនោះ​ថា "​បន្ទាប់ពី​ខ្ញុំ​ធ្វើឱ្យ​ឯង​ឈឺចាប់ ឯង​សរសេរ​នៅលើ​ខ្សាច់​ហើយ​ឥឡូវ​ឯង​សរសេរ​នៅលើ​ថ្ម​។ ហេតុអ្វី​ឯង​ធ្វើ​ដូច្នេះ​?"​។  បុរស​លង់​ទឹកបាន​ឆ្លើយថា "​នៅពេល​នរណាម្នាក់​ធ្វើឱ្យ​យើង​ឈឺចាប់ យើង​គួរតែ​សរសេរ​វា​នៅលើ​ខ្សាច់​ព្រោះ​ខ្យល់​នឹង​លុបអក្សរ​ទាំងនោះ​ចេញ​អស់ ប៉ុន្តែ​នៅពេល​នរណាម្នាក់​ធ្វើអំពើ​ល្អ​ចំពោះ​យើង យើង​ត្រូវតែ​ចារ​ទុក​នៅលើ​ថ្ម​ព្រោះ​ខ្យល់​នឹង​មិនអាច​លុបអក្សរ​នោះបានទេ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់