adverise with khmeread 1

ផ្នែក​មួយ​លើ​រាងកាយ​ជា​កន្លែង​កខ្វក់​បំផុត ទោះ​អ្នក​ងូតទឹក​ដុះលាង​១០០​ដង​ក្នុង​មួយថ្ងៃ​ក៏​មិន​ស្អាត​ដែរ​!

    ​ក្នុង​មួយថ្ងៃៗ យើង​បាន​ប៉ះពាល់​នឹង​មីក្រុប​រាប់លាន ដែល​ជាប់​នឹង​សម្លៀកបំពាក់ ស្បែក និង​សក់​របស់​យើង​។ ពពួក​មីក្រុប​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​សុខភាព​របស់​យើង​យ៉ាងធ្ងន់ធ្ងរ​។ 

​    ​ទោះបី​ងូតទឹក​រាល់ថ្ងៃ​អាច​សម្អាត​ពពួក​បាត់​តេ​រី​មេរោគ​ជាប់​រាងកាយ​ជាច្រើន​ក៏ដោយ ក៏ប៉ុន្តែ​ផ្នែក​មួយ​នៃ​រាងកាយ​យើង​គឺ​មិនអាច​សម្អាត​ពពួក​មីក្រុប​ទាំងនេះ​អស់​បានឡើយ ទោះ​ចំណាយពេល​ងូតទឹក​១០០​ដង​ក្នុង​មួយថ្ងៃ​ក៏ដោយ​។ 

​    ​នោះ​គឺ​ផ្ចិត​របស់​យើង ជា​កន្លែង​រស់នៅ​ដ៏​សុខសាន្ត​របស់​បាក់តេរី និង​ជា​ផ្នែក​កខ្វក់​បំផុត​នៃ​រាងកាយ​របស់​យើង​។ 

​    ​មូលហេតុ​ដែល​វា​ជា​កន្លែង​ដែល​កខ្វក់​បំផុត​គឺ​ដោយសារ​យើង​មិនអាច​ដុសក្អែល​ចេញពី​ត្រង់ចំណុច​នេះ​បាន​ស្រួល ហើយ​វា​ជា​កន្លែង​ដែល​កម្ទេច​ដី ញើស កោសិកា​ស្បែក​ងាប់ ឡូ​សិន និង​សាប៊ូ​ដក់​ជាប់​ក្នុងនោះ​។ ដូច្នេះ​វា​បង្ក​បរិយាកាស​ល្អ​បំផុត​សម្រាប់​ពពួក​មីក្រុប​រស់​នៅ​។ ដើម្បី​ការពារ​កុំឱ្យ​ធុំក្លិន និង​ទប់ស្កាត់​បញ្ហា​ជំងឺ​ជាច្រើន​នោះ អ្នក​ត្រូវតែ​ដុស​សម្អាត​វា​ឱ្យបាន​ត្រឹមត្រូវ​។ 

​    ​* តើ​ធ្វើ​ដូចម្តេច​ទើប​សម្អាត​វា​បាន​ត្រឹមត្រូវ​?
​    ​ត្រាំ​សំឡី​ក្នុង​អាល់កុល ហើយ​យក​វា​មក​សម្អាត​ឱ្យ​ប្រយ័ត្នប្រយែង​ក្នុង​ផ្ចិត មុនពេល​ងូតទឹក​។ ពេល​ងូតទឹក​ត្រូវយក​ដុំ​សំឡី​ថ្មី​មក​សម្អាត​បន្ថែម​មួយតង់​ទៀត​។ បន្ទាប់មក ត្រូវយក​ដុំ​សំឡី​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​សម្អាត សឹម​ងូតទឹក​សម្អាត​ឱ្យ​ស្អាត ប៉ុន្តែ​មុន​យក​កន្សែង​ជូត​ខ្លួន ត្រូវយក​សំឡី​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​ជូត​សម្អាត​ផ្ចិត​មួយតង់​បន្ថែមទៀត​៕ 

adverise with khmeread
ប្រភព៖ kikblog

អ្នកនឹងចូលចិត្ត

មតិយោបល់