adverise with khmeread A28838b0 6dd3 4f99 a5ed aab65a649f5e

បុរស​ម្នាក់​បើក​ម៉ូតូ​គេច​ពី​ក្រុមស្ទាវ​បើក​ម៉ូតូ​ជ្រុល​ទៅបុក​រទេះ​ជនពិការ​រង​របួសធ្ងន់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ខណៈ​ជិះ​ម៉ូតូ​គេច​ពី​ក្រុមក្មេងស្ទាវ​បើក​ប្រណាំង​ជ្រេ​ប្រជែង​គ្នា ក៏​បណ្តាលឱ្យ​ជ្រុល​ទៅបុក​និង​រទេះ​ជនពិការ​។​

    ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​សាលាបឋមសិក្សា​អូរ​ដឹ​ម សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AI-8464 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដេញ​គ្នា ទើប​ជនរងគ្រោះ​គេច​ដួល​ជ្រុល​ទៅ​ប៉ះរ​ទះ​ជនពិការ​រងរបួស​ធ្ងន់​។ ចំណែក​ក្រុមក្មេងស្ទាវ​បាន​បន្តដំណើរ​ទៅ​បាត់​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​កន្ទោក​រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅវិញ៕


adverise with khmeread

មតិយោបល់