adverise with khmeread 365870a400000578 3700822 image a 2 1469086350534

ហង្ស​ក្រហម​ទិញ​បាន​ខ្សែបម្រើ​ឆ្នើម​របស់ Newcastle ក្នុងតម្លៃ​ជាង ៣៣ លាន​ដុល្លារ​

    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ហង្ស​ក្រហម Liverpool យល់ព្រម​លើ​តម្លៃ​ខ្លួន ២៥ លាន​ផោន (​ជាង ៣៣ លាន​ដុល្លារ​) ជាមួយ​ក្រុម​សារិកា​ព្រៃ Newcastle សម្រាប់​ខ្សែបម្រើ Georginio Wijnaldum​។ 

​    ​ការចរចា​កំពុង​ធ្វើឡើង​ជុំវិញ​របៀប​បង់ប្រាក់ ដែល​អាច​នឹង​ឃើញ​កីឡាករ​រូបនេះ​ខ្ចី​ជើង​ទៅ Newcastle វិញ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ទិញ​។ 

​    ​លោក Jurgen Klopp បាន​ដឹកនាំ​ក្រុម​របស់លោក​ទៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ម្រា​ប់​ដំណើរ​ប្រកួត​មិត្តភាព​នៅ​អាមេរិក និង​សង្ឃឹមថា Georginio Wijnaldum ដែល​ទើប​លេង​ជា​កីឡាករ​បម្រុង​សម្រាប់​ក្រុម Newcastle កាលពី​ថ្ងៃ​ពុធ នឹងចូលរួម​ជាមួយ​ពួកគេ​ឆាប់ៗ​នេះ​។ លោក Georginio Wijnaldum សម្រេចចិត្ត​ផ្ទេរ​យក​ខ្សែបម្រើ​ហូ​ឡង់​រូបនេះ ក្រោយពី​ខកចិត្ត​ក្នុងការ​ទិញយក កីឡាករ Piotr Zelinski ពី Udinese៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់