adverise with khmeread Images

បូស្កូ វ័ង គ្រោង​បរិច្ចាគ​ប្រាក់បាន​មក​ពី​ការ​​ចូល​បុណ្យសពឪពុក​​​ទៅ​​ឣ្នក​ជំងឺ​មហារីក

តារាភាពយន្ត​ហុងកុង បូ​ស្កូ វ័ង (Bosco Wong) ទើបនឹង​បាត់បង់​ឪពុក​ជាទី​ស្រឡាញ់​កាលពីពេល​ថ្មីៗ​នេះ ដោយសារ​ជំងឺមហារីក​សួត ហើយ​ក្រុមគ្រួសារ​របស់លោក​បាន​រៀបចំ​ពិធី​បុណ្យសព​នៅ​តំបន់ Hung Hom កាលពី​ថ្ងៃ​ពុធ​។ បូ​ស្កូ ស្លៀកពាក់​សម្លៀកបំពាក់​ពណ៌​ខ្មៅ​និង ពាក់​វ៉ែន​តាខ្មៅ​ហើយ​មើលទៅ​ហាក់ដូចជា​ស្រងូតស្រងាត់​បំផុត​នៅពេល​លោក​មក​កន្លែង​បុណ្យសព​នៅ​ម៉ោង​ប្រហែល  3:30 ល្ងាច​។​

​នៅពេល​សួរនាំ​ឣំ​ពី​ឣា​រ​ម្មណ៍​ផ្ទាល់ខ្លួន បូ​ស្កូ បាន​ឆ្លើយតប​ថា លោក​មាន​ឣា​រ​ម្មណ៍​ប្រសើរ​ជាង​មុន​ច្រើន ហើយ​និយាយថា “​មិត្តភក្តិ​ជាច្រើន​បាន​ឣ​ញ្ជើ​ញ​ខ្ញុំ​ទៅ​ញាំ​បាយល្ងាច​ជាមួយ​ពួកគេ​នាពេល​ថ្មីៗ​នេះ​”​។​

​សួរ​បន្ថែមទៀត​ឣំ​ពី​គម្រោង​ការងារ​នាពេលខាងមុខ បូ​ស្កូ បាន​ឆ្លើយតប​ថា លោក​នឹង​សម្រាក​មួយរយ​: បន្ទាប់ពី​ពិធីបុណ្យ​សព​។ បូ​ស្កូ និយាយថា “​ខ្ញុំ​នឹង​ថត​ភាពយន្ត​ភាគ​ថ្មី​នៅ​ហុងកុង​នៅ​ខែមករា​ឆ្នាំ​ថ្មី​នេះ​”​។​

​លោក​បាន​បង្ហើប​ប្រាប់ថា លោក​នឹង​បរិច្ចាគ​ប្រាក់​បានមកពី​ការចូល​បុណ្យ​ដល់​ឣ្ន​ក​ជំងឺមហារីក បន្ទាប់ពី​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​។ នៅពេល​សួរថា តើ​លោក​មាន​ឣា​រ​ម្មណ៍​ថា ឪពុក​របស់លោក​ស្លាប់​ឆាប់រហ័ស​ពេក​ឬ​យ៉ាងណា​នោះ លោក​និយាយថា “​មាន​ឣា​រ​ម្មណ៍​ភ្ញាក់​ផ្អើ​ល​ខ្លាំងណាស់​” ហើយ​ថា នៅពេលនោះ លោក​កំពុង​ថត​ភាពយន្ត​ភាគ​នៅ​ចិន​ដី​គោល​៕​

adverise with khmeread

មតិយោបល់