adverise with khmeread Manchester united v fulham  premier league

កីឡាករ​រត់ប្រណាំង Usain Bolt ជឿថា Man Utd ជិត​ហៅ​ខ្លួន​ទៅលេង​បាល់ទាត់​ហើយ​!

    ​Usain Bolt ជួនកាល​ស្តាប់ទៅ​គួរឱ្យ​ចង់​សើច​បំផុត​សម្រាប់​ហេតុផល​មួយចំនួន​របស់គាត់​។ មិន​ត្រឹមតែ​គាត់​បាន​កំពុង​នឹង​ព្យាយាម​ចូលរួម​ជាមួយនឹង​ក្រុម​បិសាច​ក្រហម Manchester United ឡើយ ប៉ុន្តែ​គាត់​ហាក់ដូចជា​ប្រាកដ​ក្នុង​ចិត្ត​ថា​គាត់​អាច​លេង​បាល់​បាន​ទៀតផង​។​

​    ​កិត្តិនាម​របស់គាត់​ប៉ុន​ហ្នឹង​ដែរ ហេតុអ្វី​ថា​មិនអាច​រួច​? អ្នក​ប្រាកដជា​ជាក់ច្បាស់​ណាស់​ថា​បុរស​រូបនេះ​គឺជា​មនុស្ស​ដែល​រត់លឿន​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ ទោះបីជា​ការងារ​លើ​ជើង​មិន​ប៉ិនប្រសព្វ​ទៅលើ​បាល់ទាត់ តើ​អ្នក​អាច​រត់​ទាន់​គាត់​ទេ​?

​    ​ក្នុងនាម​ជា​ប្រិយមិត្ត​បិសាច​ក្រហម​ផ្កាប់មុខ​ម្នាក់ កំពូល​អ្នករត់​ប្រណាំង​សញ្ជាតិ​ចា​ម៉ៃ​កា​រូបនេះ​ត្រូវបាន​គេ​ចោទ​សំណួរ​ជុំវិញ​ក្រុម​ដែល​ទើបនឹង​តែងតាំង​អ្នកចាត់ការ​ថ្មី​ដែលជា​ក្លឹប​សំណព្វ​របស់គាត់​នៅឯ​អំឡុង​សន្និសីទកាសែត​ចុងក្រោយ​បំផុត​មួយ​របស់គាត់​។ ហើយ​គាត់​មិនបាន​ធ្វើឱ្យ​សន្និសីទកាសែត​នោះ​ខកចិត្ត​នោះឡើយ​។​

​    ​Bolt បាន​និយាយថា "​ខ្ញុំ​មិនទាន់​បានទទួល​ការហៅ​ទូរស័ព្ទ​មួយ​នៅឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា​វា​កំពុង​មកដល់​។ ខ្ញុំ​គិតថា​គាត់ (Mourinho) កំពុង​រង់ចាំ​ខ្ញុំ​រហូតដល់​បន្ទាប់ពី​កីឡា​អូឡាំពិក​ត្រូវបាន​បញ្ចប់​"​។​

​    ​និយាយ​ទាក់ទិន​លោក Mourinho តារា​រត់ប្រណាំង​ស្បែក​ខ្មៅ​រូបនេះ​បាន​បន្តថា "​សម្រាប់​ខ្ញុំ ខ្ញុំ​រីករាយ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​។ ខ្ញុំ​គិតថា​វា​ពិតជា​ជម្រើស​ដ៏​ល្អ​។ Mourinho គឺជា​មនុស្ស​ជោគជ័យ​ម្នាក់​។ ខ្ញុំ​ពិតជា​គិត​ដូច្នេះ​។ គាត់​ធ្វើការ​ដ៏​លំបាក​ដើម្បី​ឈ្នះ​ពាន ហើយ​នេះ​ជា​អ្វីដែល Manchester United ត្រូវការ​បច្ចុប្បន្ននេះ​។ គាត់​បានរៀបចំ​ក្រុម​ឡើងវិញ ហើយ​ខ្ញុំ​ទន្ទឹង​ចាំមើល​កីឡាករ​ល្បីៗ​ជាច្រើនរូប​ទៀត​។ ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់​ចំពោះ​រឿងនេះ​"៕ 

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់