adverise with khmeread Dbde8a95 6071 4527 8222 8dd72e8bf6b0

ធាក់ប្លន់ៗ! យុវជន២នាក់អស់ម៉ូតូស្កុបពីមួយគ្រឿងគណៈពេល...

    ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ធ្វើ​សកម្មភាព​ធាក់​យុវជន​២​នាក់​ឱ្យ​ដួល រួច​ប្លន់​ម៉ូតូ​យកទៅ​បាត់ ខណៈ​ពួកគេ​ទាំង​២​នាក់​បង្អង់​ម៉ូតូ​បំណង​ឈប់​នោម​កន្លែង​ស្ងាត់​។​

    អំពើ​ប្លន់​ខាង​លើនេះ​បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​១ ​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ ខាង​កើ​ត​វត្ត​មហាមន្ត្រី តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន។ ចំណែក​ម៉ូតូ​ម៉ាក​ស្កុប ដែល​ប្លន់​យកទៅ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង 1C-8887។​

    យោងតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​ទាំង​២​នាក់​ដែល​មិនបាន​បង្ហាញ​ពី​អត្តសញ្ញាណ​បានឱ្យដឹងថា នៅមុន​ពេល​កើ​ត​ហេតុ​ពួកគេ​ទើបតែ​នាំគ្នា​ជិះ​ឌុប​គ្នាដើ​រ ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ក៏បាន​បង្អង់​ម៉ូតូ​ចូល​កៀន​បំណង​ឈប់​នោម។​

    ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ជិះ​មក​ក្បែរ​ធាក់​ខ្លួន​បណ្តាលឱ្យ​ដួល ដោយ​ភ័យ​ពេក​នោះ​ពួកគេ​ក៏បាន​រត់ចោល​ម៉ូតូ​ព្រោះ​ក្រុម​ជនសង្ស័យ​ដេញ​វាយ​ទៀត ហើ​យ​គេ​ក៏បាន​ស្រែក​ឆោឡោ​ផងដែរ តែ​មិនមាន​អ្នកណា​ជួយ​នោះទេ ហើយ​បក្ខពួក​ជនល្មើស​លើកយក​ម៉ូតូ​ទៅ​បាត់។

    មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​ បានត្រឹមតែ​មក​ដឹក​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​តែប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់