adverise with khmeread 960

David Beckham ចេញមក​ទាយ​ក្រុម​ណា​នឹង​ឈ្នះ Premier League រដូវ​កាល​ថ្មី​នេះ​

    ​អ្នកនឹង​គិតថា​បន្ទាប់ពី​កញ្ជ្រោង Leicester បង្កើត​ប្រវត្តិសាស្ត្រ​មិនគួរ​ឱ្យ​ជឿ​ក្នុងការ​ផ្តួល​យក​ហាងឆេង​ចាក់ ១ សង ៥០០០ ដើម្បី​លើក​ពានរង្វាន់​លី​ក​កំពូល​អង់គ្លេស Premier League វា​នឹង​ធ្វើឱ្យ​ប្រិយមិត្ត​បាល់ទាត់​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ទស្សន៍ទាយ​អំពី​ក្រុម​មួយណា​ដែល​នឹង​ឈ្នះ​ពាន​សម្រាប់​យុទ្ធនាការ​ប្រជែង​ថ្មី​ដែល​នឹង​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​    ​ទោះជា​យ៉ាងណាក្តី ទាំងនោះ​មិនបាន​បញ្ឈប់ David Beckham មិនឱ្យ​ប៉ាន់ស្មាន​ទៅលើ​ក្រុម​ណា​ដែល​នឹង​គ្រង​ពាន Premier League នោះឡើយ​។​

​    ​ដំណើរ​ប្រជែង​នៅក្នុង​រដូវ​កាល​នេះ​នឹង​ជាការ​ប្រកួតប្រជែង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​ផងដែរ​។ Leicester សង្ឃឹមថានឹង​អាចធ្វើ​អ្វីដែល​មិនអាច​គិតដល់ ហើយ​អាច​ការពារ​ពានរ​បស់​ពួកគេ​បាន​។ Arsenal ស​ង្ឈឹ​ម​ថា​អាច​ឆ្ពោះទៅមុខ​នៅលើ​ផ្លូវ​មួយ​ដ៏​ប្រសើរ ហើយ​ឈ្នះ​ពាន​ដំបូង​របស់​ពួកគេ​សម្រាប់​ក្តីសង្ឃឹម ១៣​ឆ្នាំ​របស់​ពួកគេ​កន្លងមកនេះ​។ Tottenham នឹង​សម្លឹង​ទៅលើ​ការ​ណ្តើ​ម​ពាន​របស់ខ្លួន​ពី​រដូវ​កាល​មុន​។ Manchester City និង​លោក Pep Guardiola នឹង​មិនមាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​ដើម្បី​ប្រជែង​យកពាន​នេះ ខណៈដែល​ក្រុម​តោ​ខៀវ Chelsea របស់លោក Antonio Conte មិនអាច​បដិសេធ​បាន​ដូចគ្នា​។​

​    ​ប៉ុន្តែ​សម្រាប់ Beckham វា​មិនមែនជា​ការគិត​ដូច​ការប៉ាន់ស្មាន​ខាងលើ​នេះឡើយ ដោយ​វីរបុរស​បិសាច​ក្រហម​រូបនេះ​បាន​ទស្សន៍ទាយ​ថា​អតីត​ក្រុម​របស់គាត់​នឹង​គ្រង​ជើងឯក​នៅ​ខែឧសភា​។​

​    ​Beckham បានបញ្ជាក់​ទៅកាន់​ទូរ​ទ្សន៍ Sky Sports ពេលដែល​គេ​ចោទ​សួរថា​នរណា​នឹង​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ គាត់​បាន​និយាយថា "​ខ្ញុំ​នឹង​និយាយថា​បិសាច​ក្រហម​។ ខ្ញុំ​នឹង​នៅ​ខាង​បិសាច​ក្រហម​ជានិច្ច​"៕ 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់