adverise with khmeread Dc971b25 94d1 4e71 b606 b95fe58df171

ខ្ទេច!!! រថយន្ត​ហុងដា​សេរី​ទំនើ​ប ​CITY ​បើក​លឿន​ជ្រុល​ទៅបុក​កៀបជាប់បង្គោល​ភ្លើង​

    ភ្នំពេញ ៖ រថយន្ត​សេរី​ទំនើប​ម៉ាក ​CITY បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បួង​ចង្កូត​បត់​មិន​បង្អង់​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​កៀប​ជាប់​នៅនឹងកន្លែង​បណ្ដាល​ឱ្យរង​ការខូចខាត​ខាងមុខ​យ៉ាងដំណំ។

    ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ខែ​ក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន។

    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក​ហុងដា ​CITY​ ស៊េរី​ទំនើប ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AG 1117 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។

    ខណៈ​មកដល់​កែង​ផ្លូវ​៦៣​ ក៏​បួង​ចង្កូត​បត់​ឆ្វេង​ទាំង​មិន​បង្អង់​ល្បឿន ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​កៀប​ជាប់​ទៅមុខ​លេង​រួច បណ្ដាលឱ្យ​រង​ការខូចខាត​ខាងមុខ​យ៉ាងដំណំ តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​។​

    ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​គេចខ្លួនបាត់។ ចំណែក​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង​ហៅ​ជំនាញ​មក​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​ក្រោយ​៕

adverise with khmeread

មតិយោបល់