adverise with khmeread Untitled 1

អ្នកចាំទី​ម្នាក់​ប្រើ​បច្ចេកទេស​គប់​បាល់​ទម្លុះ​សំណាញ់​ដ៏​អស្ចារ្យ តែ​សំណាងអាក្រក់​នោះ​គឺជា​ទី​ខ្លួនឯង​

    ​បើ​អ្នក​មិនទាន់បាន​មើល​វី​ដូ​អូ​ខាងក្រោម​នេះ​មួយ​នេះ​ទេ អ្នកនឹង​និយាយថា​ចង្រៃ​យ៉​តើ​រឿង​មួយ​នោះ​កើតឡើង​បាន​យ៉ាងម៉េច​ទៅ​?! 

​    ​អ្នកនឹង​បានឃើញ​វា​បាន​ម្តង​ប៉ុណ្ណោះ​នៅក្នុង​ឆាកជីវិត​របស់​អ្នក​ចំពោះ​ការ​គប់​បញ្ចូល​ទី​ខ្លួនឯង​ដូច្នេះ​។​

​    ​នៅក្នុង​ការប្រកួត​មិត្តភាព​របស់ Bournemouth ក្នុងជំនួប​ជាមួយ Minnesota United អ្នកចាំទី​ដៃ​រអិល Sammy Ndjock បាន​គប់​បាល់​បញ្ចូល​ទី​របស់ខ្លួន​ចំ​គោលដៅ​បាន​យ៉ាង​ល្អឥតខ្ចោះ​កាលពី​ថ្ងៃ​ពុធ​។​

​    ​អ្វីដែល​គួរឱ្យកត់សម្គាល់​គឺថា នៅ​តំបន់​លេង​ខាងក្រោម​ពិតជា​គ្មាន​សម្ពាធ​នោះឡើយ ប៉ុន្តែ​អ្នកចាំទី​សញ្ជាតិ​កា​មេ​រ៉ូ​ន​រូបនេះ​បែរជា​ព្យាយាម​គប់​បាល់​ឡើង​ទៅលើ ប៉ុន្តែ​មានរឿង​មួយចំនួន​ធ្វើឱ្យ​គាត់​ស្ទាក់​ស្ទើរចិត្ត​។ ដូច្នេះ គាត់​បាន​ប៉ុនប៉ង​បង្អាក់ដំណើរ​ចោល​បាល់​ទៅលើ​របស់គាត់​។​

​    ​ប៉ុន្តែ​វា​យឺត​ពេល​ទៅហើយ ហើយ​គ្រាប់​បាល់​ដ៏​ឆ្គង​មួយ​បាន​របូត​ចេញពី​ដៃ​របស់គាត់​សំដៅ​ទៅរក​ទី​របស់ខ្លួន​តែម្តង​។​

​    ​ទោះបីជា​មានការ​ប្រឹងប្រែង​ដើម្បី​ជួយសង្គ្រោះ​គ្រាប់​បាល់​មកវិញ​របស់ Ndjock ក៏​គាត់​មិនអាច​បញ្ឈប់​វា​បានឡើយ ដែល​វា​បាន​ត្រឹម​ឱ្យ​គាត់​ឈរ​មើល​គ្រាប់​បាល់​ទម្លុះ​សំណាញ់​ខ្លួន​ទាំងមុខ​ក្រហម​តែប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់