adverise with khmeread Copa america centenario colombia v paraguay

West Ham ខ្លួន​តូច​ចិត្តធំ ហ៊ាន​ដេញថ្លៃ​រាប់លាន​ទិញយក Carlos Bacca ពី AC

    ​ក្លឹប​ញញួរ​ធំ West Ham បាន​បង្កើត​ការផ្ទេរ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ដើម្បី​ទិញយក Carlos Bacca មក​ទឹកដី​របស់​ពួកគេ​ក្នុង​ទីផ្សារ​រដូវក្តៅ​របស់​អឺរ៉ុប​បច្ចុប្បន្ននេះ​។​

​    ​ញញួរ​ធំ​បាន​បង្កើន​ទំហំ​ទឹកប្រាក់​ដល់ AC Milan ចំនួន ២៧​លាន​ផោន (​ជាង​៣៥​លាន​ដុល្លារ​កន្លះ​) និង​បាន​ផ្តល់ជូន​ខ្សែប្រយុទ្ធ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​នូវ​កម្រៃ​ប្រាក់​ឈ្នួល​លើ​កិច្ចព្រមព្រៀង​ចំនួន ៧​ម៉ឺន​ផោន (​ជាង​៩​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​។​

​    ​ការដេញថ្លៃ​ខ្ពស់បំផុត​របស់ West Ham គឺមាន​តម្លៃ​ត្រឹម ១៥​លាន​ផោន (​ជិត​២០​លាន​ដុល្លារ​) ដែល​ពួកគេ​បាន​ចាយ​ទៅលើ Andy Carroll កាលពី​ឆ្នាំ ២០១៣ ។​

​    ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ដែល​បានផ្តល់​ជូនទៅ Bacca នឹង​ឃើញ​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ​នឹង​នៅតែ​ទទួល​បានការ​តម្លើង​ប្រាក់​ឈ្នួល ហើយ​គាត់​នឹង​ក្លាយទៅជា​កីឡាករ​ទី​បី​របស់​ញញួរ​ធំ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​នៅ​ពីក្រោយ Dimitri Payet និង Carroll ។​

​    ​ទោះជា​យ៉ាងណា Bacca ចង់​លេង​នៅ​ពានរង្វាន់​ទីមួយ​ប្រចាំ​ទ្វីបអឺរ៉ុប Champions League ប៉ុន្តែ​ញញួរ​ធំ​ដែល​ស្ថិតនៅក្នុង​ពានរង្វាន់​លំដាប់​ទី​ក្នុង​តំបន់​អឺរ៉ុប​សង្ឃឹមថា ការផ្តល់ជូន​របស់​ពួកគេ​នឹង​គ្រប់គ្រាន់​សម្រាប់​ការបញ្ចុះ​បញ្ចូល​គាត់​ឱ្យចូល​រួមជាមួយ​ក្លឹប​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់