adverise with khmeread 4a999377 0aa6 40bf bb45 2cc2da333402

បងប្អូន​ប​ង្កើត​សង្ស័យ​ឈ្លោះ​ដណ្តើម​ម៉ូយ​គ្នា វាយតប់​ផ្អើល​គេឯង និង​ដុត​រទេះ​លក់​ប្រហិត​មីឆា​ឆេះ​ម៉ដ្ឋ​

    ភ្នំពេញ ៖ អណ្តាតភ្លើង​សន្ធោសន្ធៅ​ខ្មួលខ្មាញ់​ឆេះ​ចេញពី​រទេះ​លត​ឆា​មួយ​ដែល​ត្រូវគេ​លួច​ដុតចោល កាលពី​វេលា​ម៉ោង១ ​និង​២០នាទី​ទាបភ្លឺ​ឈានចូល​ថ្ងៃទី២២ ខែ​កក្ក​ដា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​កំពង់ចម្លង អរិយ​ក្សត្រ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គឺ​នៅ​ល្ងាច​ថ្ងៃទី​២១ កក្ក​ដា ឆ្នាំ​២០១៦ មាន​ការឈ្លោះគ្នា​រវាង​បងប្អូន​អ្នកលក់​ប្រហិត​ចៀន លត​ឆារ នៅ​ជិត​កំពង់ចម្លង​អរិយ្យ​ក្សត្រ រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​វាយតប់​គ្នា​បែក​របស់របរ​ជាច្រើន ហើយក៏​ស្ងប់​ទៅវិញ​ទៅ។​

    ប្រភព​ដដែល​បន្តបាន​ទៀតថា បន្ទាប់ពី​ត្រូវគេ​វាយ​ខ្ទេចខ្ទី​របស់របរ​រួចមក ម្ចាស់​រទេះ​លក់​លត​ឆារ ប្រហិត​ចៀន​បាន​គ្រប​រទេះ​ចោល មិនមាន​ធ្វើការ​លក់ដូរ​ទេ។ ស្រាប់តែ​នៅវេលា​កើតហេតុ​ខាងលើ​ស្រាប់តែ​មានការ​ផ្អើលឆោឡោ​ទេះ​ឆេះ​តែម្តងទៅ។​

    ក្រោយពេល​កើតហេតុ​ម្ចាស់​រទេះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ចតុមុខ​ដើម្បី​ឱ្សសមត្ថកិច្ច​ជួយ​រកមុខ​អ្នក​ដែល​លួច​ដុត​រទេះ ដើម្បីឱ្យ​ចេញសង​ថ្លៃ​ខូចខាត និង​ជំងឺ​ចិត្ត​ដល់​ម្ចាស់​រទេះ​វិញ៕

adverise with khmeread

មតិយោបល់