adverise with khmeread 13817335 262378207476633 2007539342 n

ឆបោក​យកលុយ​អស់​១៤៧០​ដុល្លារ​ថា​ចូលធ្វើការ​ក្រុមហ៊ុន​ស៊ីដាច់​...​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​២​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាល​ថ្ងៃទី​២១ ​កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០ ​និង​១៥​នាទី ពីបទ​ឆបោក​យកលុយ​ចូលធ្វើការ​ក្រុមហ៊ុន​ចំនួន​៤​នាក់​យក​អស់​លុយ​បាន ​១៤៧០ ​ដុល្លារ​នៅ​ចំណុច​ភោជនីយដ្ឋាន​ទីតាំង​ផ្ទះ​លេខ​៣​អឺ​០ ផ្លូវ​លេខ​៨១ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឡា វិចិត្រ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះ​លេខ​១០៧ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពីបទ​ឆបោក​យកលុយ​ចូលធ្វើការ​ក្រុមហ៊ុន នៅ​ចំណុច​ភោជនីយដ្ឋាន​ទីតាំង​ផ្ទះ​លេខ​៣​អឺ​០ ផ្លូវ​លេខ​៨១ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ កាល​ថ្ងៃទី​២២​ មិថុនា ​២០១៦ ​វេលា​ម៉ោង​១០ ​និង​ថ្ងៃទី​២១ ​កក្កដា ឆ្នាំ២០១៦​ វេលា​ម៉ោង​១០​ និង​១៥​នាទី  ពី​ជនរងគ្រោះ​ចំនួន​៤​នាក់​ដោយ​ជនរងគ្រោះ​ទី​១​ឆបោក​យកលុយ​ចំនួន​៤៤០​ដុល្លារ​។ ចំណែក​ជនរងគ្រោះ​ចំនួន​៣​នាក់​ទៀត​អស់​ម្នាក់ៗ​ចំនួន​១៥០​ដុល្លារ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់