adverise with khmeread 13823355 262379657476488 648286490 n

អា​ធំ​បុក​ជាមួយ​អា​ធំ​ខ្ទេច​ទាំង​២​គ្រឿង​របួស​បាក់ជើង​ម្នាក់​

    ពោធិសាត់ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី២២ កក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង១២ និង២០​នាទី​រំលង​អា​ធ្រា​ត្រ​នៅ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ១៤៩-១៥០ ​ស្ថិតនៅ​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

    ប៉ូលិស​និយាយថា ភាគី​រថយន្ត​កុងតឺន័រ​ម៉ាក ហ៊ី​ណូ​ពណ៌​ស​ឆ្តូ​ត​ខៀវ ពាក់​ស្លាក​លេខ តាកែវ​3A-1837 ធ្វើចរាចរ​ពី​ទិស​ខាង​លិច​ទៅ​ទិសខាងកើត​ដឹកទំនិញ​ពេញ​អ្នកបើកបរ​ឈ្មោះ ជា សិលា អាយុ​៣២ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ​ស្នាក់នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ​រងរ​បួស​ធ្ងន់​បាក់ជើង​ខាងស្តាំ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​គូទ​រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​បៃតង ពាក់​ស្លាក​លេខ​ស្វាយរៀង ​3A-0853 ដែល​ខូច​ចត​លើ​ចិញ្ចើមផ្លូវ​ស្រប​ទិស​គ្នា​រថយន្ត​ដឹកទំនិញ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​គេចខ្លួនបាត់​។ មូលហេតុ ស្រវាំង​ភ្លើង​ហ្វា។​

    ចំណែក​រថយន្ត​ទាំងពីរ​នៅ​កន្លែងកើតហេតុ ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​ទៅ​ស្រុក​ដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread

មតិយោបល់