adverise with khmeread 20151231 nana youtube

ណាណា ត្រូវ​គេ​សើច​​ចំឣកដាក់​​​ បន្ទាប់​​ពី​​​ជាប់​​​​ជា​​​ស្រី​ស្អាត​ដាច់គេ​មិន​​បាន​​​​បួន​​ថ្ងៃ

វេ​ប​សាយ TC Candler ដែល​ផ្តល់​ចំណាត់ថ្នាក់​ភាពយន្ត​ដោយ​ឯករាជ្យ​នោះ​បានចេញ​ផ្សាយ​ប​ញ្ចី​ឈ្មោះ​តារា​ស្រី​ស្រស់​ស្ឣា​ត់​បំផុត​ទាំង​១០០​ប្រចាំឆ្នាំ​២០១៥ កាល​​ពីថ្ងៃ​ច័ន្ទ ដោយតារាចម្រៀង​កូរ៉េ ណា​ណា (Nana) ឈរ​នៅលើ​កំពូល​តារាង​ពីរ​ឆ្នាំ​ជាប់​គ្នា​។​ ​តារាចម្រៀង​កូរ៉េ​ដូចជា យូ​រ៉ា (Yura) សមាជិក​របស់​ក្រុម​ចម្រៀង Girl`s Day និង ស៊ូ​ស៊ី (Suzy) សមាជិករបស់​ក្រុម​ចម្រៀង Miss A ក៏មាន​ឈ្មោះ​លើ​តារាង​នោះដែរ​។​

​ទោះបីជា​យ៉ាងណា ការ​គ្រង​តំណែង​របស់ ណា​ណា វ័យ​២៤​ឆ្នាំ ជា​តារា​ស្រី​មានមុខ​ស្រស់​ស្អា​ត​ដាច់​គេ​នៅលើ​លោក​នោះ បាន​បង្ក​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា​ក្នុងចំណោម​ឣ្ន​ក​និយម​អ៊ី​នធើ​ណិ​ត ហើយ​មាន​មនុស្ស​ជាច្រើន​មាន​ចម្ងល់​ចំពោះ​ភាព​ដែល​ឣា​ច​ជឿជាក់​បាន​របស់​តារាង​​ចាត់ថ្នាក់​នេះ​។​

​សមាជិក​របស់​ក្រុម​ចម្រៀង After School បាន​ថ្លែង​ឣំ​ណរ​គុណ​ចំពោះ​វេ​ប​សាយ TC Candler ចំពោះ​ការផ្តល់​ចំណាត់ថ្នាក់​នេះ ប៉ុន្តែ​ឣ្ន​ក​និយម​ឣុ​ី​ន​ធើ​ណិ​ត​ខ្លះ​ចាប់ផ្តើម​ចំ​ឣ​ក​ដាក់ណា​ណា និង​ភាពស្របច្បាប់​របស់​វេ​ប​សាយ​នេះ​។​

​តារា​ស្រី​ឣា​ស៊ី​ដទៃទៀត​ដែល​ជាប់​នៅលើ​តារាង​ចាត់ថ្នាក់​នេះ​រួមមាន​តារា​ស្រី​កូរ៉េ សូង យែ​ខ្យូ ជាប់​លេខ​រៀង​ទី​៦៧  តារាចម្រៀង​ស្រី ជូ​យូ សមាជិក​របស់​ក្រុម Twice ឈរ​នៅ​លេខ​រៀងទី​១៣  ថែ​យ៉​ន់ (Taeyon) សមាជិក​ក្រុម Girls` Generation ជាប់​លេខ​២៤ និង​តារា​ស្រី​កែ​ភេទ ប៉យ មកពី​ថៃ​ជាប់​លេខ​រៀង​ទី​៦៣​។​

​ចំណែក​តារា​ស្រី​ចិន​បួនរូប​ទៀត​ក៏មាន​ឈ្មោះ​លើ​តារាង​ចាត់ថ្នាក់​នេះដែរ​។ តារា​ស្រី ជូ​ជូ ឈរ​នៅ​​លេខ​រៀង​ទី​២៦ តារាចម្រៀង​ប៉ប់ ជូ ជី​ង​យី ស្ថិតនៅ​លេខ​រៀង​ទី​៥៣ តារា​ស្រី លីវ យីហ្វេ​យ នៅ​លេខ​រៀង​ទី​៧៧ និង​ពិធី​ការិនី លីវ យ៉ាន ជាប់​លេខ​៨៩ ចំណែក​តារា​ស្រី ហ្វា​ន ពីង​ពីង ដែល​ជាប់​លេខ​រៀង​ទី​៦៦​កាលពី​ឆ្នាំមុន​នោះ មិនបាន​ជាប់​នៅលើ​តារាង​នេះ​ទេ​។ តាមព័ត៌មាន​ថា វេ​ប​សាយ www.tccandler.com នេះ​បាន​បង្កើត​និង​បង្ហោះ​តារាង​ចាត់ថ្នាក់​​ស្រី​ស្អាត​រយ​:​ពេល​ជាង​២៨​ឆ្នាំ​មកហើយ​៕​

adverise with khmeread

មតិយោបល់