adverise with khmeread 255fff54 6cb1 4740 8b9c f7041e9b5c97

បុរស​យួន​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ខណៈ​កំពុង​ធ្វើ​បែរ​ត្រី​

    កណ្តាល ៖ មាន​ករណី​បុរស​យួន​ម្នា​ក់បាន​ឆក់​ខ្សែ​ភ្លើង​ស្លាប់​នា​ថ្ងៃទី​២១ ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​៣០​នាទី​នៅ​ចំណុច​មាត់ ទន្លេ​ខាង​កើត​ឈាង​ខាង​ត្បូ​វ វត្ត​ឡុង​វ៉ា​ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើ​ក​ដែក ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ង្វៀង យ៉ាំង​វ៉ាង ភេ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​យួន​មាន​ទីលំនៅ លើបែរ​ចិញ្ចឹម​ត្រី ​(​ក្នុង​ទន្លេ​) ​ស្ថិត​ក្នុងភូមិ ឃុំ​កើ​ត​ហេតុ​ខាង​លើ។​

    ប៉ូលិស​បន្តថា ដំបូង​នៅមុន​ពេល​កើត​ហេតុ​ជនរងគ្រោះ បាន​ប្រើប្រាស់​ភ្លើ​ង​អគ្គីសនី​ដើម្បី ស្វាន ឈើ​ធ្វើបែរ​ចិញ្ចឹម​ត្រី។ ពេល​កំពុង​ស្វាន​ក៏មាន​បញ្ហា​បែក ព្រី​ភ្លើ​ង ហើ​យ​ជនរងគ្រោះ​បាន​យក​ព្រី​ភ្លើង​ថ្មី មក​ត​វិញ​ដើ​ម្បី​បន្ត​ការធ្វើ​ទៀត។ ដោយមាន​ការធ្វេសប្រហែស​និង​គ្មាន​ជំនាញ​ក្នុងការ​ត​ភ្លើ​ង ក៏​បណ្តាល​ឱ្យ​ឆក់​ស្លាប់​តែម្តង​។​

    ក្រោយពេល​កើ​ត​ហេតុ​ប្រមាណ​២០​នាទី​ទើប​មាន​អ្នកជិតខាង​ដឹង ក៏​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​តាមបែប​តាម​ប្រពៃណី គឺ​យកទៅ​កប់​នឹង​ភក់តែ​សង្គ្រោះ មិនបាន​ដោយ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅ​ហើ​យ។

    ក្រោយពេល​ទទួលបាន​ព័ត៌មាន​សមត្ថកិច្ច បានធ្វើការ​ពិនិត្យ​សាកសព​មាន​ស្លាកស្នាម​ខាងក្រោម​មាន​ស្នាម​ដាច់​រលាត់ស្បែក​ត្រង់​ថ្លើមដៃ​និង​ម្រាម​មេដៃ ផ្នែក​នៃ​ដៃ​ខាងស្តាំ។ ​ក្រៅពីនេះ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ផ្សេងទៀត​គួរ​ឱ្យកត់សំគាល់ឡើយ។​

    ប៉ូលិស​បាន​សន្និដ្ឋានថា​សាកសព​របស់​ជនរងគ្រោះ​ គឺ​ពិតជា​ស្លាប់​ដោយសា​ការ​ឆក់​ចរន្ត​អគ្គីសនី។ ក្រោយពី​ការពិនិត្យ​ចប់​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

adverise with khmeread

មតិយោបល់