adverise with khmeread Bitter gourd punishment1

បង្ខំ​បុគ្គលិក​ឱ្យ​ស៊ី​ម្រះ​ស្រស់​ព្រោះ​មិនអាច​លក់​សម្រេច​តាម​គោលដៅ​កំណត់​

    ​ចំពោះ​បុគ្គលិក​ដែល​បរាជ័យ​ក្នុងការ​បំពេញ​តាម​ការរំពឹងទុក​រប​ស់​ថ្នាក់លើ​របស់ខ្លួន សម្រាប់​ការអនុវត្តន៍​ការងារ​ប្រចាំ​សប្ដាហ៍​របស់​ពួកគេ ក្រុមហ៊ុន​មួយ​ក្នុង​ទីក្រុង Chongqing ព្យាយាម​ធ្វើ​ទារុណកម្ម​ដោយ​ឱ្យ​ស៊ី​ម្រះ​សម្រាប់​ការពិន័យ​។​

​    ​ប្រសិនបើ​ពួកគេ​មិនអាច​លេប​ម្រះ​ដ៏​ល្វីង​នេះ​និង​ខ្ជាក់​វា​ចេញមក​វិញ ពួកគេ​នឹងត្រូវ​ស៊ី​ម្រះ​បន្ថែមទៀត​នៅ​ចំពោះមុខ​មិត្ត​រួមការ​ងារ​របស់​ពួកគេ​។ យោងតាម​អ្នកគ្រប់គ្រង​ម្នាក់​នៅ​ក្រុមហ៊ុន Leshang Decorations Corporation បានឱ្យដឹងថា ក្រុមហ៊ុន​បាន​បង្កើត​ការពិន័យ​នេះ​សម្រាប់​ជា​វិធី​ជំរុញ​បុគ្គលិក​ដែល​មិន​សកម្ម​ឱ្យ​ប្រឹង​ធ្វើការ​ខ្លាំង​បន្ថែមទៀត ដូច្នេះ​ពួកគេ​នឹងមិន​ត្រូវបាន​បង្ខំ​ឱ្យ​ស៊ី​ម្រះ​នោះឡើយ​។​

​    ​យោងតាម​វេ​ប​សាយ People's Daily បានឱ្យដឹងថា​អ្នកធ្វើការ​ជា​ស្ត្រី​ម្ដា​ក់បាន​លាតត្រដាង​ក្រុមហ៊ុន​នេះ​ថា ការពិន័យ​មាន​សភាព​ខុសៗ​គ្នា​ក្នុងពេល​កន្លងទៅ ដូចជា​អង្គុយ អា​វ៉ង់ និង​រត់​ជុំវិញ​ការិយាល័យ​ពីរ​ទៅ​បី​ដង​ជាដើម​៕

adverise with khmeread
ប្រភព៖ shanghaiist

មតិយោបល់