adverise with khmeread Oh jong hyuk soyeon

នាង Soyeon សមាជិក​របស់​ក្រុម T-ara និង​មិត្ត​ប្រុស Oh Jonghyuk សម្រេចចិត្ត​ពន្លត់ភ្លើង​ស្នេហ៍ បន្ទាប់ពី​ស្រឡាញ់គ្នា​បាន ៦ ឆ្នាំ​

    ​សមាជិក​ក្រុម Click B លោក Oh Jonghyuk និង​នាង Soyeon ទីបំផុត​បានសម្រេច​ចិត្ត​ពន្លត់ភ្លើង​ស្នេហ៍ បន្ទាប់ពី​រួមរស់​ជាមួយគ្នា​បាន ៦ ឆ្នាំ​។​

​    ​ក្រុមហ៊ុន DSP របស់លោក Oh បានបញ្ជាក់​នៅលើ​វេ​ប​សាយ News កាលពី​ថ្ងៃទី ៥ ខែកក្កដា​ថា "​វា​គឺជា​ការពិត​ដែល Oh និង Soyeon បែក​គ្នា​"​។​

​    ​ការ​បែក​គ្នា​គឺ​ត្រូវបាន​គេ​រាយការណ៍​ផ្ដើមចេញពី Oh ពីព្រោះ​គាត់​មិនអាច​ដោះស្រាយ​ការ​ណាត់ជួប​ជាមួយ​នាង Soyeon ដោយសារតែ​កាលវិភាគ​រវល់​របស់​នាង​ក្នុងប្រទេស​កូរ៉េ ជប៉ុន និង​ចិន​។​

​    ​អ្នក​ទាំងពីរ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅលើ​បណ្ដាញ​សង្គម បន្ទាប់ពី​បែកបាក់​គ្នា​។ នាង Soyeon បាន Unfriend លោក Jonghyuk នៅលើ​បណ្ដាញ​សង្គម ខណៈ​លោក Jonghyuk និង​សមាជិក​ក្រុម​របស់លោក​បាន Unfriend នាង Soyeon ទាំងអស់​។​

​    ​យ៉ាងណាមិញ​ពួកគេ​ទាំងពីរ​នៅតែ​ជា​មិត្តភក្ដិ​និង​ជា​មិត្ត​រួមការ​ងារ​ក្នុង​វិស័យ​សិល្បៈ​នឹង​គ្នា​ដដែល​។​

​    ​ទំនាក់ទំនង​អ្នក​ទាំងពី​បានចាប់ផ្ដើម​ក្នុង​ឆ្នាំ ២០១០ ប៉ុន្ដែ​នាង Soyeon គឺជា​អ្នកគាំទ្រ​ក្រុម Click B នៅពេល​ពួកគេ​បង្ហាញខ្លួន​ក្នុង​ឆ្នាំ ១៩៩៩​។ អ្នក​ទាំងពី​បាន​ទាក់ទង​គ្នា​យ៉ាង​សម្ងាត់​អស់​រយៈពេល បី​ឆ្នាំ មុនពេល​បែកធ្លាយ​ទំនាក់ទំនង​របស់​ពួកគេ​ក្នុង​ខែ កញ្ញា ឆ្នាំ ២០១៣៕

adverise with khmeread
ប្រភព៖ Koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់