adverise with khmeread Untitled 1

ហ៊ាន​សាក​អាហារ​នៅ​ភោជនីយដ្ឋាន​នេះ​ទេ​? គេ​មាន​ថង់​ទុក​សម្រាប់​ឱ្យ​ក្អួត​ទៀត​

    ​យោងតាម​វេ​ប​សាយ Daily Mail ភោជនីយដ្ឋាន​បង្គន់​មួយកន្លែង​លក់​ប្រហិត​អណ្តែត​ពេញ​ចាន​បង្គន់​កំពុង​ទាក់ទាញ​ភ្ញៀវ​យ៉ាងច្រើន​ហើយ​ឥឡូវ​ភោជនីយដ្ឋាន​នេះ​កំពុងមាន​និ​ន្ន​នា​ការគាំទ្រ​យ៉ាងច្រើន​នាពេល​ថ្មីៗ​នេះ​។ 

​    ​ភ្ញៀវ​នៅ​ភោជនីយដ្ឋាន Jamban Cafe អង្គុយ​លើ​បង្គន់​ដែល​ដាក់​តម្រៀប​ជុំវិញ​តុ​មួយ ដែល​ម្ហូបអាហារ​ត្រូវគេ​ដាក់​ក្នុង​ចាន​បង្គន់​។ 

​    ​ភោជនីយដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​សេ​ម៉ា​រ៉ាំ​ង (Semarang) នៃ​កោះ​ជ្វា ហើយ​អាហារ​ពេញនិយម​គឺ​ស៊ុប​ប្រហិត​ឥណ្ឌូនេស៊ី ហៅថា បាក់​សូ (Bakso) និង​ស្រា​ក្រឡុក​គ្មាន​ជាតិ​អាល់កុល​។ 

​    ​សម្រាប់​អ្នក​ដែលមាន​អារម្មណ៍​ចង់​ក្អួត គេ​មាន​ថង់​សម្រាប់​ទុកឱ្យ​ក្អួត​ទៀតផង​។​

​    ​ភោជនីយដ្ឋាន​បែបនេះ​ក៏​មាននៅ​រុស្ស៊ី និង​តៃវ៉ាន់​ដែរ ប៉ុន្តែ​នៅ​ឥណ្ឌូនេស៊ី​ពិសេស​ជាងគេ ដោយសារ​គេ​បង្កប់ន័យ​អប់រំ​អំពី​អនាម័យ និង​ជំរុញ​ទឹកចិត្ត​ប្រជាជន​ឱ្យប្រើ​ប្រាស់​បង្គន់​អនាម័យ​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់