adverise with khmeread 1

Bale គិត​ច្រើនពេក​ទើប​ទំពែក​ក្បាល​?

    ​តើ​អនាគត​របស់ Gareth Bale នឹង​ក្លាយទៅជា​មនុស្ស​ក្បាលទំពែក​មែន​ទេ​?

​    ​វា​គឺជា​សំណួរ​ដែល​លេចឡើង​នៅ​ពាសពេញ​បណ្តាញ​សង្គម​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។​

​    ​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid និង​អន្តរជាតិ​វែ​លវ័យ ២៧​ឆ្នាំ​រូបនេះ តែងតែមាន​សក់​ខ្លី​តែប៉ុណ្ណោះ​ខណៈដែល​គាត់​លេង​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ប៉ុន្តែ​គាត់​បានចាប់ផ្តើម​បណ្តុះ​សក់​របស់គាត់​វែង​គួរឱ្យកត់សម្គាល់​អំឡុង​អាជីព​របស់គាត់​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​Bale តែងតែ​ប្រើប្រាស់​សក់វែង​របស់គាត់​ដើម្បី​បិទបាំង​រឿង​មួយចំនួន​ដោយ​ការ​បួងសក់​ទៅក្រោយ ប៉ុន្តែ​វា​មិនអាច​លាក់បាំង​បាន​ទាំងស្រុង​នោះឡើយ​បន្ទាប់ពី​មាន​រូបថត​ជាច្រើន​ត្រូវបាន​ចាប់​ជាប់​ក្នុងអំឡុង​ការប្រកួត​របស់គាត់​។​

​    ​វា​បាន​បង្ហាញថា Bale ពិតជា​បាន​បាត់​សក់​ក្បាល​អស់​ជាច្រើន​ពិតប្រាកដ​មែន​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់