adverise with khmeread Untitled 1

ឈិន​ឡុង​ប៊ិះ​លង់ទឹក​ស្លាប់​និង​ខ្វាក់ភ្នែក​ពេល​ថត​រឿង Skiptrace

    ​យោងតាម​វេ​ប​សាយ Asiaone តារា​ហុងកុង លោក Jackie Chan ហៅ ឈិន ឡុង បាន​និយាយថា​ការថត​ឈុត​ដ៏​គ្រោះថ្នាក់​មួយ​ក្នុង​រឿង​ថ្មី Skiptrace គឺជា​ឈុត​ដ៏​គ្រោះថ្នាក់​បំផុត​ដែល​លោក​មិនដែល​បាន​ជួប​​ឬ​មិនដែល​បាន​ថត​ពីមុនមក​នោះទេ​។​

     ​Jackie Chan ដែលជា​តួកំប្លែង​ផងដែរ​នេះ បាន​នៅរស់​ពី​គ្រោះថ្នាក់​គ្រេច​ថ្លោះ​ធ្ងន់ធ្ងរ ដោយមាន​ចេញឈាម​ពី​ក្បាល​និង​ប៊ិះ​ខ្វាក់ភ្នែក​ក្នុងអំឡុងពេល​ថត​រឿង​ថ្មី​នេះ​។ 

​    ​Jackie Chan អាយុ​៦២​ឆ្នាំ​ធ្លាប់បាន​របួសៗ​ជាច្រើនលើក​មកហើយ ប៉ុន្តែ​វា​មិន​គ្រោះថ្នាក់​ដល់​ជិវិត​នោះទេ ប៉ុន្តែ​លោក​ស្ទើរតែ​បាត់បង់​ជីវិត​ក្នុង​ការថត​ឈុត​ឆាក​ដ៏​គ្រោះថ្នាក់​មួយ​នៅ​ទន្លេ​ក្នុង​រឿង Skiptrace នេះ​។​

     ​Jackie Chan បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​តាម​អ៊ី​ម៉ែ​ល​ថា “​ក្នុង​ឈុត​នេះ ខ្ញុំ​តម្រូវ​ឱ្យធ្វើជា​ធ្លាក់​ចេញពី​ក្បូន​អណ្តែត​មួយ ហើយ​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​ដែល​ហូរ​ខ្លាំង​។ ខ្ញុំ​ប៊ិះ​តែ​លង់ទឹក​ស្លាប់​ក្នុង​ទន្លេ​នោះ ដោយសារ​ទឹក​ហូរ​ខ្លាំង​ហើយ​ខ្ញុំ​មិនសូវ​ពូកែ​ហែល​ទឹក​នោះទេ​។ ខ្ញុំ​ក៏បាន​ហៅ​ឱ្យគេ​ជួយ​នៅពេលនោះ​”៕

 

adverise with khmeread
ប្រភព៖ China

អ្នកនឹងចូលចិត្ត

មតិយោបល់