adverise with khmeread 1

​កំពូល​អ្នក​ឡប់​ប៊ី​! Jose Mourinho បកស្រាយ​មូលហេតុ​ដែល​គាត់​អាច​ហៅ Zlatan មក Man Utd

    ​Jose Mourinho បានបញ្ជាក់​ពី​របៀប​ដែល​គាត់​បាន​ជំរុញ​ឱ្យ Zlatan Ibrahimovic យល់ព្រម​ចុះចូល​ជាមួយ​បិសាច​ក្រហម Manchester United គឺ​ដើម្បី​បំពេញ​គោលដៅ​ចុងក្រោយ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់ Zlatan​។ នេះ​បើ​យោងតាម​លោក David McDonnell ដែល​ទទួលបាន​បទសម្ភាសន៍​ផ្ទាល់​របស់ Jose ក្នុង​ទីក្រុង​សៀង​ហៃ​។​

​    ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​រូបនេះ​ធ្លាប់​បានឈ្នះ​ពាន​ក្នុងប្រទេស​ហូ​ឡង់ អ៊ីតាលី អេ​ស្ប៉ា​ញ និង​បារាំង ប៉ុន្តែ Mourinho និយាយថា ឱកាស​ដែល​គាត់​អាច​បន្ថែម​ពាន Premier League ចូលក្នុង​បញ្ជី​ឈ្នះ​ពាន​ដ៏​អស្ចារ្យ​របស់គាត់​បាន​ជំរុញ​ទឹកចិត្ត​គាត់​ឱ្យចូល​រួមជាមួយ​បិសាច​ក្រហម​។​

​    ​គ្រូបង្វឹក​រហស្សនាម Special One ដែល​ធ្លាប់បាន​ធ្វើការ​រួមគ្នា​ជាមួយ​តារាបាល់ទាត់​មិនចេះ​នៅក្រោម​នរណាម្នាក់​វ័យ ៣៤​ឆ្នាំ​នៅ​ក្រុម Inter Milan រូបនេះ បាន​អះអាងថា Ibrahimovic នៅតែមាន​ការស្រេកឃ្លាន​ដើម្បី​បញ្ចេញ​អស់​សមត្ថភាព ហើយ Mourinho បាន​និយាយថា គាត់​បានបង្ហាញ​វា​ដោយ​ការចុះហត្ថលេខា​ជាមួយ​បិសាច​ក្រហម​។​

​    ​Mourinho បាន​បញ្ជាក់ថា "​និយាយ​ដោយស្មោះ គាត់​ពិតជា​មាន​ណាស់​។ គាត់​រកលុយ​បាន​ច្រើនណាស់​ពី​អាជីព​របស់គាត់​។ គាត់​បានឈ្នះ​ពាន​ជាច្រើន អ៊ីចឹង​ទេ​ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​ចង់បាន​ការប្រកួតប្រជែង​ដ៏​ពិបាក​បំផុត​ក្នុង​ពិភព សូម​អ​ញ្ជើ​ម​មក​ទីនេះ​។ ប្រសិនបើ​អ្នក​មិនមាន​អារម្មណ៍​ថា​អាចធ្វើ​វា​បាន អ្នក​អាច​ទៅ​អាមេរិក ឬ​ចិន ឬ​ស្នាក់​នៅក្នុង​លី​ក​បារាំង​សម្រាប់​រដូវ​កាល​មួយ​បន្ថែមទៀត​ទៅ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ដូច្នេះ​សម្លាញ់​ម្នាក់នេះ​ចង់​សាក​ការប្រកួតប្រជែង​មួយ​នេះ​ទៀត ហើយ​ខ្ញុំ​រំពឹងថា​គាត់​នឹង​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពួកយើង​។ ពេលដែល​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​ធ្លាប់​ឈ្នះ​នៅក្នុង​ប្រទេស​អង់គ្លេស អេ​ស្ប៉ា​ញ និង​អ៊ីតាលី ហើយ​គាត់ (Zlatan) មិន​ធ្លាប់​ឈ្នះ​ដូច្នេះ​ទេ ដូច្នេះហើយ​ទើប​គាត់​បានសម្រេច​ចិត្ត​មកលេង​ឱ្យ​បិសាច​ក្រហម​"​។​

​    ​Mourinho បានបញ្ចប់​ថា "​ដូច្នេះ​ការចង់​ភ្លក្ស​រសជាតិ​ថ្មី​របស់គាត់​គឺ​ពិត​ជាមាន​ខ្ពស់​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់