adverise with khmeread 1

​កីឡាការិនី​បាល់ទះ​រូបនេះ​មាន​អ្វី​ប្លែក​បានជា​ធ្វើឱ្យ​អ៊ី​ន​ធឺ​ណេ​ត​បើក​ចង់​គាំង​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​?

    ​កីឡាបាល់ទះ​គឺជា​កីឡា​មួយ​ដែល​មិនមាន​ភាពលេច​ធ្លោ​នោះឡើយ​នៅក្នុង​ពិភពលោក ប៉ុន្តែ​កីឡាការិនី​ដ៏​ស្រស់ស្អាត​ដែល​មកពី​សាធារណរដ្ឋ​ដូ​មី​និក​ម្នាក់នេះ ហាក់ដូចជា​បាន​ផ្លាស់ប្តូរ​បរិបទ​ទាំង​នោះបាន​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​នាង​បាន​ឆក់យក​បេះដូង​របស់​អ្នកលេង​អ៊ីនធឺណិត​យ៉ាងគំហុក​កាលពីដើម​សប្តាហ៍​នេះ​។​

​    ​រូបថត និង​វីដេអូ​របស់​តារា​ស្រី​កីឡាបាល់ទះ​វ័យ ២១​ឆ្នាំ Winifer Fernandez ដែល​បាន​ក្រាប​ទៅលើ​ទីលាន​ដើម្បី​សង្គ្រោះ​បាល់​មួយ​គ្រាប់ "​ដែល​បុរសៗ​មើល​ហើយ​សឹង​ក្តៅខ្លួន​" បានធ្វើ​នាង​បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅគគុគ​នៃ​កំពូល​អត្ត​ព​លិ​ក​ដែល​គេ​ស្វែងរក​ច្រើនជាងគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មកនេះ​។​

​    ​កីឡាការិនី​រាងស្តើង​ដ៏​សិច​ស៊ី​រូបនេះ​បាន​លេង​នៅក្នុង​កម្មវិធី​កីឡាបាល់ទះ World Championship លើក​ទី ១៥ សម្រាប់​ប្រទេស​របស់​នាង​រួមបញ្ចូល​នឹង​ការប្រកួត​បាល់ទះ​អន្ដរជាតិ​ចំនួន ៤៥​លើក​ផ្សេងទៀត​ផងដែរ​។

​    ​ជា​អកុសល​សម្រាប់​ប្រិយមិត្ត​និយម​គាំទ្រ​របស់​នាង​ដែល​ទើបនឹង​ចេញមុខ​ថ្មីៗ​នេះ ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ដូ​មី​និក​ផ្នែក​នារី​មិនមាន​ឱកាស​ឆ្លងទៅ​វគ្គ​បន្ទាប់​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​ក្នុង​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ឆ្នាំ​២០១៦​នេះឡើយ​៕

 

adverise with khmeread
ប្រភព៖ Sportsrageous

មតិយោបល់