adverise with khmeread Index

បុរសម្នាក់ខឹងអតីត:ប្រពន្ធស្រែកទារលុយតាមផ្លូវកំពុងដឹកស្រីស្នេហ៍ផ្ទុះហិង្សាវាយឲ្យរបួស

    ភ្នំពេញ ៖ អតីត​:​ប្តី​ប្រពន្ធ​ទើបនឹង​លែងលះគ្នា​ថ្មីៗ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​មក​សាកសួរ​បន្ទាប់ពី​ពួកគេ​ឈ្លោះ​គ្នា​តាមផ្លូវ រហូតដល់​អតីត​:​ប្តី​ប្រើ​អំពើហិង្សា​វាយ​ទៅលើ​អតីត​:​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស ដោយសារ​ខឹង​ស្រែកហៅ​ឲ្យ​ឈប់​ដើម្បី​ ទារលុយ​ដែល​ជំពាក់​ជាង​១​ពាន់​ដុល្លារ​មិន​ព្រម​សង ខណ​:​ពេល​បុរស​រូបនោះ​កំពុង​ដឹក​ស្រី​ថ្មី​។​
    អំពើហិង្សា​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​យានដ្ឋាន​ជី អេស តាមផ្លូវ​១៦៧​កែង​១៤៨​ស្ថិត ភូមិ​៣ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
    ក្រោយពី​ហៅ​ភាគី​ទាំងពីរ​មក​សាកសួរ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នារី​ម្នាក់​ឈ្មោះ ដា វិ​ន មុខរបរ​ធ្វើការ​ក្រុមហ៊ុន​ទេសចរណ៍​នៅ​តាខ្មៅ​បានឃើញ​អតីត​:​ប្តី​ឈ្មោះ ហុង វិ​រះ​ដែល​លែងលះគ្នា​ជាង ១​ឆ្នាំ​ហើយ​នោះ កំពុង​ដឹក​ស្រី​នៅតាម​ផ្លូវ​នៅ​ចំណុច​មុខ​យានដ្ឋាន​ជី អេស​តាមផ្លូវ​១៦៧​កែង ១៤៨​ស្ថិត ក្រោយ​ស្ថានទូត​ចិន ។​
    ពេលនោះ​ស្ត្រី​អតីត​:​ប្រពន្ធ​បានឃើញ ក៏​ស្រែកហៅ​ឲ្យ​ឈប់​ទារលុយ​ថ្លៃ​ជំពាក់​ជាង​១​ពាន់​ដុល្លារ​ដែល​មិន​ព្រម​សង រហូតដល់​ទាស់សម្តី​គ្នា យ៉ាងខ្លាំង​ធ្វើ​ឲ្យ​បុរស​ជា​អតីត​:​ទប់​កំហឹង​មិនបាន​នៅពេលដែល​ខ្លួន​កំពង់​ដឹក​ស្រី​ថ្មី  បាន​ស្ទុះ​ទៅ​ទះកំផ្លៀង​ទៅលើ អតីត​:​ប្រពន្ធ​រហូត​មាន​របួសស្នាម ។​
     ប៉ូលិស​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​បន្តថា ក្រោយ​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ប្ដឹង​ថា​មាន​ប្ដី​ប្រពន្ធ​១​គូ​កំពុង​ឈ្លោះប្រកែក​គ្នា​ផ្អើល​អ្នកធ្វើដំណើរ​តាមផ្លូវ​សូម​ចុះមក​អន្តរាគមន៍​ផង​នោះ សមត្ថកិច្ច​បាន​ចុះ​មកដល់​នាំយក​ស្ត្រី​បង្ក​មក​សាកសួរ​។​
    តាមពិត​ពួកគេ​ទាំងពីរ​នាក់​ពុំមាន​អ្វី​ទំនាក់​ទំនងជា​គ្នា​ទៀតឡើយ ដោយសារ សាលក្រម​តុលាការ​សម្រេច​ឲ្យ​លែងលះ​ជា​ស្ថាពរ​រួច​អស់ហើយ ។​
    ករណី​ជម្លោះ​នេះ​ផ្តើមឡើង​ដោយសារ​រឿង​អតីត​:​ប្តី​នៅ​ជំពាក់​លុយ​ចំនួន ១២៣០​ដុល្លារ​មិន​សង ។​ប៉ុន្តែ​មន្ត្រី​រូបនោះ​មិនបាន​បញ្ជាក់ថា​លុយ​ដែល​ជំពាក់​នោះ​ថ្លៃ​អ្វី​ទេ​។ នៅពេល​ស្ត្រី​ឃើញ​អតីត​:​ប្តី​កំពុង​ដឹក​ស្រី ក៏​ស្រែកហៅ​ឲ្យ​ឈប់​ទារលុយ ក៏​កើតជា​ជម្លោះ​ពាក្យសម្តី​រហូតដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា​តែម្តង ។​
    មន្ត្រី​ដដែល​បញ្ជាក់ថា បច្ចុប្បន្ន​ភាគី​ទាំងពីរ​សម្របសម្រួល​គ្នា ដោយ​ខាង​ប្រុស​សុខចិត្ត​សងលុយ​ចំនួន​១២៣០​ដើម្បី​បញ្ចប់រឿង​៕​

adverise with khmeread

មតិយោបល់