adverise with khmeread 1

​សម​ហេតុផល​ណាស់​! ក្រុម Minnesota United ចេញ​វីដេអូ​បញ្ជាក់​ពី​ការ​គប់​បាល់​បញ្ចូល​ទី​របស់​អ្នកចាំទី​ខ្លួន​យ៉ាង​សាហាវ​

    ​ក្រុម Minnesota United បាន​ចេញមក​ពន្យល់​ដ៏​ទំនង​សម្រាប់​គ្រាប់​បាល់​គប់​បញ្ចូល​ទី​ខ្លួនឯង​របស់​អ្នកចាំទី​ដៃ​រអិល Sammy Ndjock ក្នុងជំនួប​ជាមួយ Bournemouth ប៉ុន្តែ​វា​ប្រហែលជា​មិន​ដូច​អ្វីដែល​អ្នក​បាន​រំពឹងទុក​នោះឡើយ​។​

​    ​Ndjock បាន​គប់​បាល់​បញ្ចូល​សំណាញ់​ទី​ដែល​នៅ​ពីក្រោយ​ខ្នង​គាត់​កាលពី​ថ្ងៃ​ពុធ ខណៈដែល​គាត់​បាន​ព្យាយាម​គប់​បាល់​បញ្ចូនទៅ​លើ អំឡុង​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​មកពី​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Bournemouth​។​

​    ​ក្លឹប Minnesota បានចេញ​ផ្សាយ​វីដេអូ​មួយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ដែល​បានបង្ហាញ​ពី Ndjock កំពុង​នឹងធ្វើ​នំ​សាំង​វិច​ដំណាប់​មួយ​ដុំ​ទទួលទាន នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ហើយ​ចៃដន្យ​អី​អាហារ​របស់គាត់​បាន​ប្រឡាក់​ស្រោមដៃ​ចាំទី​មុន​ការប្រកួត​ឈានចូល​មកដល់​។​

​    ​នៅក្នុង​វីដេអូ​ពន្យល់​ពី​ឧបទ្ទវហេតុ​ដ៏​កម្រ​មួយ​នេះ ក្លឹប​ក៏បាន​បង្ហាញ​ពី​សញ្ញា​ទ្រង់​ជ្រូក​ដើម្បី​ប្រើប្រាស់​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ភ្ជាប់​ជាមួយនឹង​ឃ្លា​មួយ​បញ្ជាក់ថា '#BlameItOnTheJelly' (​ទម្លាក់កំហុស​ទៅលើ​ដំណាប់​ចាហួយ​ទៅ​)៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់