adverise with khmeread 13815259 262474410800346 998548054 n

រថយន្តបុក​អ្នកជិះ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​ក្នុងស្រុក​រលាប្អៀរ​

    កំពង់ឆ្នាំង ៖ មនុស្សម្នា​ក់បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​ដែលបាន​កើតឡើង​ដោយ​រថយន្តបុក​ម៉ូតូ​នៅតាម​ផ្លូវជាតិ​លេខ​៥ មុខ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើត​ឡើ​កាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២១ ​ខែកក្កដា​ ឆ្នាំ​២០១៦ ​បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​មួយគ្រឿង​ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំ​ 1A-6558 ស្លាប់​នៅនឹងកន្លែង​កើតហេតុ​រីឯ​រថយន្ត​បើក​រត់គេច​បាត់ តែ​បាន​បន្សល់​តែ​ស្លាកលេខ​នៅនឹងកន្លែង​តែប៉ុណ្ណោះ​គឺ​ភ្នំពេញ ​2M-4252។​

    បន្ទាប់មក​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ធ្វើ​អន្តរាគមន៍ ហៅ​ប៉ូលិស​ជំនាញ​មក​ចាត់ការ​តាម​នីតិវិធី។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ៕

adverise with khmeread

មតិយោបល់